រថយន្តធន់ធំដឹកអេតចាយ១គ្រឿង តៃកុងងងុយដេក រេចង្កូតប្រះខ្លួនដេកក្នុងស្រែ

Phy Sok, [12.08.21 11:39]

រថយន្តធន់ធំដឹកអេតចាយ១គ្រឿងដែលមានទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៥៧ បានរេចង្កូត ធ្លាក់ផ្លូវជាតិ ក្រឡាប់ ចាក់អេដចាយទៅលើវាលស្រែតែសំណាងល្អមិនមាន គ្រោះថ្នាក់ដល់ អ្នកធ្វើដំណើរ និងតៃកុង នោះទេ ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៤ទាបភ្លឺ ថ្ងៃទី១២ខែសីហា នៅចំណុច ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង ។

អ្នកភូមិដែលឃើញហេតុការណ៍នោះផ្ទាល់បានអោយដឹងថា គាត់បានឃើញតៃកុងឡានលូនចេញពីកា ប៊ីនឡានភ្លាមៗក្រោយក្រឡាប់ ហើយបានសួរពីមូលហេតុនៃការក្រឡាប់នេះ តៃកុងឡានបាន អោយ ដឹងថា ដោយសារតែរូបគេងងុយដេកពេក ហើយមិនហ៊ានឈប់នៅចំណុចបឹងត្រាវ ដែលឆ្ងាយ ពីកន្លែងកើតហេតុតែប៉ុន្មានគីឡូប៉ុណ្ណោះដើម្បីសម្រាកនោះទេ ព្រោះវាស្ងាត់ពេក ។ តៃកុងនិយាយរូបគេមិនហ៊ានឈប់សម្រាកចេះតែបើកបរបន្តទៀតរហូតដល់ងក់មួយភាំងរេចង្កូត ធ្លាក់វាលស្រែ ក្រឡាប់តែម្តង ។

ទោះបីយ៉ាងណាក្រោយប៉ុន្មានម៉ោងឡានអេដចាយនៅក្រឡាប់ក្នុងវាលស្រែនៅឡើយមិនទាន់ស្ទូចចេញ ហើយ តៃកុងឡាននេះបានប្រាប់ទៅ អ្នកសារព័ត៌មានថាគេក្រឡាប់ដោយសារតែគេចឡានដឹកដំឡូង ទៅវិញ ។

 

ប្រភពពីកន្លែងកើតហេតុអោយដឹងថា រថយន្តធន់ធំនេះមានពាក់ស្លាកលេខភ្នំពេញ3F 6621

ដែលដឹកអេដចាយពីភ្នំពេញ សំដៅខេត្តប៉ៃលិន និង បន្តដឹកទៅប្រទេសថៃ មកដល់ចំណុចខាង លើក៏ក្រឡាប់តែម្តង ៕ ភី សុខ