រថយន្តដឹកត្រីដឹកលើសទម្ងន់បួងផ្លូវកោងក្រឡាប់ចាក់ត្រីពេញថ្នល់

Phy Sok, [12.08.21 11:52]

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដែលត្រីពេញឡាន ទំនងដឹកលើសទម្ងន់ផង បើកបរមកដល់ចំណុចផ្លូវកោង និង ក៏បាក់សាកស៊ីក្រោយ ក្រឡាប់ចាក់ត្រីពេញផ្លូវ នៅចំណុចភូមិក្បាលខ្មោច ឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១១ខែសីហា។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F- 4405 បើកបរដឹកត្រីប្រា ពេញ(លើសចំណុះ) ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ទំនងរថយន្តខាងលើបានបាក់សាក់ស៊ីបណ្តាលអោយដាច់កង់ក្រោយក្រឡាប់ផ្ងារជើងចាក់ត្រីចោល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយនរណាម្នាក់រងរបួសឡើយ។ គ្រោះថ្នាក់ដោយឯកឯងនេះបានធ្វើអោយឆូតផ្លូវកៅស៊ូ ទំហ៊ំប្រហែ៥ហ៊ុនទៅ១តឹក ប្រវែងច្រើន ម៉ែត្រផងដែរ ។

ក្រោយពីមានការក្រឡាប់អស់ជាច្រើនម៉ោង ទើបគេសង្កេតឃើញវត្តមានសមត្ថកិច្ចជំនាញចុះមកចំណុចកើតហេតុខាងលើ តែមិនបានធ្វើការវាស់វែងនោះទេដោយសាររថយន្តក្រឡាប់ខ្លួនឯង និងមិនមានអ្នករងរបួស ។ក្រោយមកម្ចាស់រថយន្តដឹកត្រីបានទំនាក់ហៅឡានមកសាងយកត្រី និងយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។

ក្រុមកម្មករដែលនាំគ្នាមក កើបត្រីដែលក្រឡាប់ពេញថ្នល់នោះផ្ទេរទៅឡានផ្សេងចំនួនពីរគ្រឿង និង បានអះអាងថាគេដោះស្រាយ រួចអស់ហើយ គឺបានបង់លុយដល់មន្រ្តីជំនាញថ្លៃខូចផ្លូវអស់៧០ដុល្លារ ។

ទាក់ទងការបង់លុយថ្លៃខូចផ្លូវនិងបញ្ហាផ្លូវច្បាប់នេះ យើងមិនទាន់អាចទំនាក់ទំនង មន្រ្តីជំនាញធ្វើការបំភ្លឺបាន ទេនាថ្ងៃត្រង់ទី១២ខែសីហានេះ៕