អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានរៀបចំ តុបតែងជាថ្មីម្ដងទៀត សម្រាប់ព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេត លើកទី ១២ ឆ្នាំ ២០២៣

បន្ទាប់ពីបញ្ចប់ ព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានជោគជ័យ ទីតាំងពាក់ព័ន្ធ ទាំងអស់ ក៏ដូចជាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះ ក៏បានរៀបចំ សារជាថ្មីម្ដងទៀត ដើម្បីត្រៀមស្វាគមន៍ ព្រឹត្តិការណ៍ ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ៕ ប្រភព TVK