នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃនៅខេត្តបាត់ដំបង ភ្ញៀវទេសចរណ៍ជាតិថយចុះជាង៩០ភាគរយខណះភ្ញៀវអន្តរជាតិថយ១០០ភាគរយ

  

មន្រ្តីមន្ទីរទេសចរណ៍ខេត្តបង្ហាញស្ថិតិភ្ញៀវទេសចរក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ ក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី៥ដល់៧ខែតុលាឆ្នាំ២០២១ សរុបមានចំនួន ៣៧,៧២៤ នាក់ ថយចុះ ៩២.១៤% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,៤៤០ នាក់។

ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៣៤,២៨០ នាក់ ថយចុះ ៩២.១៣% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,២៨០ នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង) មានចំនួន ០០ នាក់ ថយចុះ ១០០% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៦០ នាក់។

លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រងឪស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអោយដឹងថាក្រុមការងារមន្ទីរទេសចរណ៍បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅ ទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ទាំង១៣ កន្លែង ឃើញថា
ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។ប្រជាពលរដ្ឋ និងទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ ១៩។

លោកហម អារុណ បានអោយដឹងបន្ថែមថា ដំណើរការទទួលភ្ញៀវទេសចរណ៍៣ថ្ងៃនេះក៏មានការប្រឈមផងដែរដូចជាមានភ្លៀងធ្លាក់ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើសមត្ថភាពទទួលភ្ញៀវជាអតិបរមាត្រូវបានកាត់បន្ថយ (Minimize Carrying Capacity)។រមណីយដ្ឋានមួយចំនួន មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លើសកំណត់អតិបរមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានបន្ថែមឡើយនិងផ្លូវទៅកាន់គោលដៅមួយចំនួនខូចខាត និងទឹកហូរកាត់ផ្តាច់។

សូមបញ្ជាក់ថារមនីយដ្ឋានទេសចរណ៍ដែលអនុញ្ញាតិអោយដំណើរការទាំង១៣ទីតាំងនៅខេត្តបាត់ដំបង
មានដូចជា:


_រមណីយដ្ឋាន ប្រាសាទបាណន់
_រមណីយដ្ឋាន ភ្នំសំពៅ
_រមណីយដ្ឋាន ប្រាសាទឯកភ្នំ
_រមណីយដ្ឋាន អាងកំពីងពួយ
_រមណីយដ្ឋាន ចំការស្វាយ


_រមណីយដ្ឋាន ស្ទឹងថ្មដាចំការទុរេន
_រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
_រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
_រមណីយដ្ឋាន ភ្នំកំពូល
_រមណីយដ្ឋាន ចំការទុរេនអូរតង

_រមណីយដ្ឋាន វាលចម្បាំង ខេមសាយ
_សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
_មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់

អត្ថបទភី សុខ