រដ្ឋមន្ត្រីក្រសួង សាធារណការ ស្នើឲ្យក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុ

Mot Voyho, [22.06.21 10:33]

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើឲ្យក្រុម ហ៊ុន សានសង់ផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុ ពន្លឿនការសាងសង់របស់ខ្លួន ឱ្យបានចប់សព្វគ្រប់ នៅខែកញ្ញាឆ្នាំ 2022 នឹងឲ្យក្រុមហ៊ុន ពិនិត្យ លទ្ធភាពអនុញ្ញាត ឱ្យប្រជាពលរដ្ឋប្រើប្រាស់ សាកល្បងដើម្បី បានស្វែងយល់ពីផ្លូវនេះ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចម្រុះចុះបំពេញបេសកកម្ម ពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញក្រុងព្រះ សីហនុ ដោយមានការចូលរួម ពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងដំណើរពាក់ព័ន្ធ នាព្រឹកថ្ងៃទី 21 ខែមិថុនាកន្លងទៅនេះ ឯកឧត្តមបានបញ្ជាក់ថា ការពន្លឿនការសាងសង់ ផ្លូវល្បឿនលឿននេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគ អាចធ្វើចរាចរណ៍បានឆាប់រហ័ស សំដៅដឹងជំរុញ ស្ដារសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ សូមកុំដឹកជញ្ជូន ទំនិញ លើសទម្ងន់ដែលបានកំណត់ និងបានសំណូមពរ ឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរនិងចូលរួម ទាំងអស់គ្នាក្នុងការ ថែរក្សាផ្លូវថ្នល់ ដែលជារបស់យើងនេះ ឲ្យបានយូរអង្វែង ដើម្បីកាត់បន្ថយ ថវិការបស់រាជរដ្ឋាភិបាល ដែលរកបានដោយលំបាក។

លោកជំទាវ និនសោផុន ប្រធានគណៈកម្មការ សាធារណការ និងដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសេនីយ៍ ឧស្សាហកម្ម រ៉ែនិងថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ គណៈកម្មការទី 9 នៃរដ្ឋសភា បានសំដែងនូវមោទនភាព យ៉ាងក្រៃលែង ដែលបានឃើញការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នៅផ្លូវល្បឿនលឿន ដែលជាផ្លូវទី 1 របស់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវដែលមានដំណើរ ទិស ពី រាជធានីភ្នំពេញ ទៅកាន់កំពង់ផែសមុទ្ររបស់យើង និងបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ ធ្វើឲ្យផ្លូវល្បឿនលឿនទី 1 លេចជារូបរាងឡើង។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុ មានប្រវែង 190 គីឡូម៉ែត្រ ដែលបានបើកការដ្ឋាន សាងសង់កាលពី ខែកក្កដា ឆ្នាំ 2019 គិតត្រឹមថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2021 ដំណើរការសាងសង់សម្រេចបាន 55% ហើយ និងគ្រោងបញ្ចប់នៅ ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។ ផ្លូវនេះ តភ្ជាប់ពីភូមិមួយ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិមួយសង្កាត់ លេខ 3 ក្រុងព្រះសីហនុ៕២២មិថុនា៕ ប្រភព វិទ្យុជាតិ កម្ពុជា៕