អាជ្ញាធរស្រុកមោងសម្រេចបិទខ្ទប់វត្តពោធិរាម ដែលមានព្រះសង្ឃជាង១០០អង្គគង់នៅ ទាំងយប់ បន្ទាប់ពីបានរកឃើញព្រះសង្ឃក្នុងវត្តមានវិជ្ជមានកូវីដ-១៩

Phy Sok, [09.08.21 17:32]

អាជ្ញាធរនិងក្រុមគ្រូពេទ្យស្រុកមោងឫស្សី បានសម្រេចធ្វើការបិទខ្ទប់វត្តពោធិរាម ស្ថិតនៅភូមិពោធិ១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តោះអាសន្ន ដែលមានព្រះសង្ឃគង់នៅជាង១០០ អង្គ ថ្ងៃជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញព្រះសង្ឃនៅក្នុងវត្តនេះមានវិជ្ជមានកូវីដ-១៩។

លោក ទេពហន អភិបាលស្រុកមោងឬស្សីមានប្រសាសន៍ថា នៅវត្តពោធិរាមនេះ មានព្រះសង្ឃគង់សរុប ១៧៦អង្គ តែព្រះសង្ឃខ្លះនិមន្តចេញក្រៅខ្លះសល់តែ១៥០អង្គប៉ុណ្ណោះ ដែលបានក្រុមគ្រូពេទ្យធ្វើតេស្ត រកមេ រោគកូវីដ១៩ រហូតដល់ព្រលប់ថ្ងៃទី០៨ខែសីហា ដែល ជា លទ្ធផល រកឃើញព្រះសង្ឃ មួយអង្គមាន វិជ្ជមានកូវីដ១៩ ។

លោកបញ្ជាក់ថាដោយសារតែរកឃើញព្រះសង្ឃតែមួយអង្គមានវិជ្ជមានកូវីដ១៩ អាជ្ញាធរនិងមន្រ្តីសុខាភិបាល បានសម្រេចបិទខ្ទប់វត្តនេះតែ៧២ម៉ោង បន្ទាប់ពីធ្វើសំណាក សិនប៉ុណ្ណោះ ដោយមិនអនុញ្ញាតិអោយព្រះសង្ឃ ទាំងអស់ចេញក្រៅវត្តនោះទេ ដើម្បីរង់ចាំការធ្វើតេស្តលើកទីពីរទៀត ។ លោកអភិបាលបញ្ជាក់ថា បើសិនជារកឃើញព្រះសង្ឃឆ្លងជំងឺកូវីដ១៩ តែមួយអង្គ ដដែល នឹង បើកអោយវត្តនេះដំណើរការធម្មតាវិញ ប៉ុន្តែបើសិនរកឃើញវិជ្ជមានបន្ថែមនោះ នឹង បន្តធ្វើចត្តាឡីស័ករហូត១៤ថ្ងៃ ។ ចំណែកអ្នកដែលប៉ះពាល់ ផ្ទាល់ជា មួយព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើចត្តាឡីស័ក នៅដោយឡែក មិនអោយប៉ះពាល់ជា មួយព្រះសង្ឃផ្សេងនោះទេ ។

អាជ្ញាធរបានអោយដឹងថា មូលហេតុដែលរកឃើញឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃដែលគង់នៅវត្តពោធិរាមនេះ ដោយសារតែកន្លងមក មានកូនសិស្សលោកម្នាក់មកពីឃុំតាលាស់ដែលជាកន្លែងផ្ទុះជំងឺកូវីដ១៩នោះ បានមកលេង លោកដល់វត្ត ។បច្ចុប្បន្ននេះអាជ្ញាធរកំពុងតាមរកកូនសិស្សលោក ដែលរស់នៅឃុំតាលាស់នោះ ដើម្បីមកធ្វើសំណាករកមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់កុំអោយឆ្លងរាលដាលបន្តទៀត៕ អត្ថបទ ភី សុខ