ការឧបត្ថម្ភ និង ការផ្តល់សេវា​សុខភាព​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​

​ការឧបត្ថម្ភ និង ការផ្តល់សេវា​សុខភាព​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ គឺ​អនុវត្ត​ចំពោះតែ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ ​និង​ កូន​របស់គាត់​ដែលមាន​អាយុ​ក្រោម​២​ឆ្នាំ​។​

លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​លោក​មានប្រសាសន៍ថាៈ តាម​សេចក្ដីប្រកាស​អន្តរក្រសួង​លេខ​៖ ៥២៤ សហវ​.​ប្រក ចុះ​ថ្ងៃ​អង្គារ ៣​រោច ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៩ ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព​៖

•​ប្រាក់ឧបត្ថម្ភ​ចំនួន ៧៦០,០០០ រៀល ត្រូវបាន​ផ្ដល់ជូន​នៅពេល​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ និង​កូន​មក​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា ៣​ដំណាក់កាល​៖

1.​ ​ដំណាក់កាល​ទាំង​ប​៣
•​ដំណាក់កាល​ទី​១ មុន​សម្រាល​ ​៤០,០០០​រៀល X ៤​ដង​
•​ដំណាក់កាល​ទី​២ សម្រាលកូន​ ​២០០,០០០​រៀល តែម្ដង​គត់​
•​ដំណាក់កាល​ទី​៣ ក្រោយ​សម្រាល​ ​៤០,០០០​រៀល X ៣​ដង និង យក​កូន​មក​
ចាក់​ថ្នាំ​បង្ការ​ ​ ​ ​ ​៤០,០០០​រៀល X ៧​ដង​

2.​ ​ករណី​រលូត​កូន (​តែ​មិន​រលូត​ទេ​)
•​អាយុ​គភ៌ <១២​សប្ដាហ៍​ ​ ​៤០,០០០​រៀល តែម្ដង​គត់​
•​អាយុ​គភ៌​១២-២៤​សប្ដាហ៍​ ​ ​៤០,០០០​រៀល X ២​ដង

3.​ ​ករណី​កូន​ស្លាប់​
•​ពេល​សម្រាល​ ​ ​ ​២០០,០០០​រៀល​
•​ក្រោយ​សម្រាល​ ​ ​ ​៤០,០០០​រៀល X ៣​ដង

4.​ ​ករណី​ម្ដាយ​ស្លាប់ (​ជូន​អាណាព្យាបាល​ស្របច្បាប់ ឬ​អ្នក​នាំ​កូន​មកចាក់​ថ្នាំ​បង្ការ​)
•​ពេល​សម្រាល​ ​ ​ ​២០០,០០០​រៀល​
•​ក្រោយ​សម្រាល​ ​ ​ ​៤០,០០០​រៀល X ១០​ដង

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត បាន​មានប្រសាសន៍​បន្តថា ស្ត្រី​ក្រីក្រ​ដែលមាន​ផ្ទៃពោះ និង មានកូន​អាយុ​ក្រោម​២​ឆ្នាំ​នៃ​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ចាប់ពី​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​តទៅ​។​

ជា​ចុងក្រោយ លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ក៏បាន​សំណូមពរ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​មក​ពិនិត្យ​សុខភាព​អោយបាន​ទៀងទាត់ និង​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​អោយបាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាល​ដំបូន្មាន​ល្អៗ​ក្នុងការ​ថែទាំ​សុខភាព​។​

អត្ថបទ​៖ កញ្ញា រិន ម៉ារីយ៉ាន