ការរៀបចំ​ដី​សម្រាប់​ដាំ​ដុះ​ស្រូវវស្សា​

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បានបង្ហាញ​ពី​ការរៀបចំ​ដី មុននឹង​ដាំ​ដុះ​ស្រូវរ​វស្សា ឱ្យ​ប្រជាកសិករ ដ​យល់ដឹង ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក នៅ​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ ។

​លោក ឈុន សុគ​ន្ទ​រ​ត្ន័ មន្ត្រី​ការិយាល័យ​ក្សត្រ​សាស្ត្រ នៃ​មន្ទីរ​កសិកម្ម​ប្រាប់ថា កសិករ​ត្រូវ ភ្ជួរ​ដី​លើកទីមួយ បន្ទាប់មក នៅពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ស្មៅ​ដុះ យើង​ត្រូវ​បាញ់ថ្នាំ​សម្លាប់​ស្មៅ ប្រភេទ កាឡៃ​ប៉ូ​សេដ ក្រោយមក​មួយ​សប្តាហ៍​ចាំ​កសិករ​ភ្ជួរ ។ លោក​បញ្ជាក់ថា ធ្វើបែបនេះ ដើម្បី​សំអាត​ស្រែ​របស់​យើង អោយបាន​ស្អាត ចាំ​ធ្វើ​ការដាំដុះ​។
​លើសពីនេះ លោក​ថា កសិករ ត្រូវ​ជ្រើសរើស​ពូជស្រូវ ហើយ​ពូជស្រូវ មិនត្រូវ​ប្រើប្រាស់​ច្រើនដង​នោះឡើយ គឺ​ប្រើ​បានតែ​ពីរដង តែប៉ុណ្ណោះ ។

អត្ថបទ៖ លោក ញ៉ែម ចាន់