កិច្ច​អភិរក្ស​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ និង រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​

នៅពេល​បច្ចុប្បន្ននេះ​សង្កេតឃើញ​មានការ​អភិរក្ស​នៅ​តំបន់​បេ​តិក​ភ័​ណ្ឌ​និង​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយចំនួន ដូចជា​ប្រាសាទឯកភ្នំ ប្រាសាទ​បាណន់ ច្រក​ល្អាង​សត្វ​ប្រ​ជែ​វ​វត្ត​វ​ភ្នំ​សំពៅ ប្រាសាទ​បា​សែត​និង​អាងទឹក​កំពីងពួយ ជាដើម​។ តែ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ លើកឡើង​ពី​ការអភិរក្ស​ប្រាសាទ និង​រមនី​ដ្ឋា​ន​ប្រសា​ស្ដ្រ​មួយចំនួន មិនទាន់​បានល្អ​នៅឡើយ ដែល​មិនអាច​ផ្ដល់​ចំណូល​និង​ទាក់ទាញ​ភ្លៀង​ទេសចរ​ណ៏​ជាតិ និង​អន្ដរជាតិ​បាន​នៅឡើយ​ទេ ។

ជា​ពលរដ្ឋ​មួយរូប​រស់នៅ​ក្រុង​បាត់ដំបង លោក​សុវណ្ណ​ដឿ​ន បាន​ប្រាប់ថាៈ នៅ​តំបន់​ប្រាសាទឯកភ្នំ ការអភិរក្ស​នៅ​មិនទាន់​ល្អ ទេ​។ ព្រោះ​ការរៀបចំ​និង​ការអភិរក្ស​ហាក់​មិនទាន់មាន​ភាព​ទាក់ទាញ ភ្លៀង​ជាតិ​និង​អន្ដរជាតិ​នៅឡើយ​។​ ​លោក​បាន​បន្ដថា ៖ អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ត្រូវ ធ្វើ​យ៉ាង​ឲ្យ​មាន​ភាព​ទាក់ទាញ់​ជាង​នេះ ដូចជា​ការកែ​ច្នែ​បរិវេន ជុំវិញ​ប្រសាទ​ឲ្យ​ស្អាត ជាដើម​។

​បញ្ហា​នេះ​វិទ្យុជាតិ​ចំការចេក មិនអាច​ទាក់​ទង់​លោក សាំង រើ​ន ​មេឃុំ​ពាម​ឯក​បានទេ ដោយ​ទូរ​សព្ទ័​ចូល​គ្មាន​អ្នកទទួល​។
​ចំណែកឯ​លោក អ៊ុច អ៊ុំ ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេ​សចណ៍​ខេត្ត​ក៏​មិនអាច​ផ្ដល់​បទ​សម្ភាស​ន៏​ដល់​០​ក្រុមការងារ​វិទ្យុជាតិ​ចំការចេក​បានដែរ ព្រោះ​លោក​ប្រាប់ថា​កំពុង​ជាប់រវល់​ប្រជុំ​។​

បញ្ហា​នេះ​លោក គឹម សោភ័ណ អនុប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ កាលពី​ថ្ងៃ​អង្គារ ខែឧសភា​ឆ្នាំ​២០១៩​ថា​៖ បច្ចុប្បន្ននេះ​ប្រាសាទឯកភ្នំ យើង​កំពុង​ជួសជុល អភិរក្ស​និង​ចែ​ឆ្នៃ​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ់​ជាង​មុន​។ លោក​សំណួ​ម​ពរ​ឪ្យ​អា​ជ្ងា​ធ​រពាក់​ពា​ន្ធ័​ក៏ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​ទាំងអស់គ្នា ទើប​អាចមាន​ភាពល្អប្រសើរ ។​

​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​អភិរក្ស​ថែរក្សា​ឬ មានការ​កែច្នៃ​តំបន់​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​និង​មរ​នី​យ​ដ្ឋា​ន​ប្រ​វ​ត្ដិ​សាស្ដ្រ​នានា​នា​ទាំងនោះ ដើម្បី ឲ្យ​មានការ​អារ​ម្ម​ណ៏​ចង់​ទស្សនា​ពី​ភ្លៀវ​ជាតិ អន្ដរជាតិ​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ​