បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​19

ក្រសួងសុខាភិបាល រកឃើញ​ករណី​កូ​វីដ​ថ្មី ៩​ករណី​ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​នៅ​កម្ពុជា​កើន​ដល់ ៣៣​នាក់​។ ក្នុងនោះ​ក្នុង​ខេ​ត​បាត់ដំបង​មាន​ចំនួន​បួន​នាក់ ជា​ជនជាតិ​ខ្មែរឥស្លាម ដែល​ត្រឡប់​មកពី​គោរព​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

លោក យស់ យឿន ចៅសង្កាត់​រតនៈ មានប្រសាសន៍ថា នៅក្នុង​សង្កាត់​របស់លោក​មាន​អ្នក​ឆ្លង​កូ​វីត​19​ចំនួន​បីនាក់ ហើយ​ម្នាក់ទៀត​នៅក្នុង​ភូមិ​សាលា​បាឡាត់​សង្កាត់​អូ​ម៉ា​ល់ ប៉ុន្តែ​គាត់​បានមក​ព្រះវិហារ​រៀងរាល់​អាទិត្យ​នៅក្នុង​សង្កាត់​រតនៈ​។ ក្នុងនោះ​ដែល​លោក​ក៏បាន​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ពាក់​ម៉ាស់ និង​ជាពិសេស​គឺ​ការ​អនាម័យ ។​ លោក​ចៅសង្កាត់​បាន​សំណូមពរ​ថា​សូមអោយ​មន្ទីរ​សុខាភិបាល​យក​ថ្នាំ​មក​បាញ់​នៅតាម​ព្រះវិហារ​ដែលមាន​ការជួប​ជុំ​កន្លងមក មួយទៀត​ដែល​សំខាន់​គឺ​សម្រាប់​អ្នក​ដែល​យក​សំណាក​ទៅពិនិត្យ​សូម​រក្សា​គាត់​ទុក កុំអោយ​គាត់​មក​ផ្ទះ​វិញ ព្រោះ​វា​អាចធ្វើអោយ​មានការ​រីក​រាលដាល​ដល់​អ្នក​នៅ​មូលដ្ឋាន​បន្តទៀត​។

យោងតាម​សេចក្តីប្រកាស​ពី​រដ្ឋបាល​ខេត្តបាត់ដំបង​ជូន​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល ចាត់វិធានការ ជាពិសេស​សម្រាប់​ពិនិត្យ ព្យាបាល បង្ការ និង​រៀបចំ​ផ្សព្វផ្សាយ នៅតាម​មណ្ឌល​សុខភាព មន្ទីរ​សម្រាក​ព្យាបាល​ទាំងអស់ តាម​ទីសាធារណៈ ស្ថាប័នរដ្ឋ និង​ឯកជន​នានា​ទូទាំង​ខេត្ត​អោយបាន​ដឹង និង​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត​ព្រមទាំង​ធ្វើការ​សហការ​អោយបាន​ជិតស្និត​ជាមួយ​អាជ្ញា​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ លើ​ក្រុមគ្រួសារ​របស់​ជនជាតិ​ឥស្លាម​ទាំង​04​នាក់ និង​អ្នក​ដែលមាន​ការប៉ះពាល់ ឬ​ទំនាក់ទំនង​ដោយផ្ទាល់ កុំអោយ​ចាក​ចេញពីផ្ទះ​ដែលជា​កត្តា​នាំអោយមាន​ការរីក​រាល​ដាល​ឆាប់រហ័ស នៃ​ការឆ្លង​វិ​រុស​កូ​វីដ​19​។​

អត្ថបទ៖ ម៉ន ឆវ័ន្ត

សូមតាមដានស្ដាប់នូវកិច្ចពិភាក្សាទាំងស្រុងដូចតទៅ…..