ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ ១៩ តាម​សាលារៀន​

ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ ១៩ តាម​សាលារៀន​ សូម​ទស្សនា​នូវ ខ្លឹមសារវីដេអូទាំងស្រុងដូច​​ខាង​ក្រោម៖

ថ្មីៗ​នេះ​ដោយសារ​ស្ថានភាព​ជម្ងឺ​កូវី​ដ​១៩ មានការ​ថយចុះ​និង​គ្មាន​ការឆ្លង់​ជា​បន្ត​ទៀត​នោះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បើក​ដំណើរកា​រណ៍​សាលារៀន​ឡើងវិញ នៅ​សាលារៀន​មួយចំនួន បន្ទាប់​ពី​ការបិទ​សាលារៀន​អស់​រយៈពេល​៦​ខែ​មក ។ ការបើក​ដំណើរ​ការណ៍​ឡើងវិញ​នេះ សាលារៀន ទាំងអស់​ត្រូវ​អនុវត្ត​នូវ ស្ដង់ដា​អា​នាម័យ គោរព​តាម​គោលការណ៍​ប្រតិ​ប​តិ្ត​ស្ដង់ដា របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជម្ងឺ​កូវី​ដ​១៩​រលក​ទី​២ ។​

​រូប​និស្សិត​មួយរូប មកពី​ស្រុក​សង្កែ ឃុំ​អន្លង​វិល​បាន​ប្រាបថា​៖ ឥឡូវ​ការបើក​សាលា​មាន​ការពង្រឹង​ជាង​មុន តែ​កញ្ញា​ថា​ឃើញ​មាន​សាលា ចំនួន​ពីរ គឺ​សាលា​ពីរ​ឆ្នូរ​និង​វិទ្យាល័យ​នេត្រ​យ៉ង់ ទប់ស្កាត់​តែ​ពេល​ម៉ោង​ពីរ​ទេ តែ​ពេល​ចេញ​ទៅ​ផ្ទះ ពួកគាត់​លេង​ប៉ាល​ជុំ​គ្នា​ដដែល ។ កញ្ញា​បន្ដ​ថា​មួយវិញទៀត សាលា​បឋម​សិក្សា​ឲ្យ​ឪពុកម្ដាយ​ទៅ​កូនៗ​គាត់ តែ​អត់​បាន​ត្រួតពិនិត្យ​វាស់​កម្ដៅ​ទេ ។​

​ចំនែក ឯ រូប​និស្សិត​មួយ​រូប​ទៀត​ដែល​នោះ បាន​លើកឡើង​ថា​៖ ចំពោះ​កញ្ញា មានការ​ព្រួយ​បា​រម្ម​ណ៌​រលក​កូ​វីដ​១៩​លើក​ទី​២ ពី​ព្រោះ​សាលា​ខ្លះ​នៅ​ខ្វះចន្លោះ​ក្នុង​ការទប់ស្កាត់ ជាពិសេស​សាលា​បឋម ឃើញ​ប្អូនៗ​ខ្លះ​ក៏​បាន​ពាក់​ម៉ាស ខ្លះ​ទៀត​ក៏​មិន​បាន​ពាក់​ម៉ាស ។​

​យិការ​សាលាបឋមសិក្សា​២​ធ្នូ អ្នកគ្រូ ហួត ហារី​ន បានបញ្ជាក់​ថា សាលាបឋមសិក្សា​២​ធ្នូ ក៏ដូចជា​សាលា ផ្សេងៗ​ទៀត​ក្នុង​ក្រុង​បាត់ដំបង បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​សិស្សានុសិស្ស​ឲ្យចូល​រៀន​វិញ កាលពី​ថ្ងៃ​នៅ​ច័ន្ទ ទី​៧ កន្លង់​ទៅ​។

​នាយិការ​សាលាបឋមសិក្សា​២​ធ្នូ ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​មាតា បិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​សាលា និង​ការណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​សុវត្ថិភាព​យើង​ទាំងអស់ ពិសេស​ជំងឺ​កូវី​ដ​.១៩ ។​

​យោង​តាម​ការណែនាំ​របស់ ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​កំណត់​ឱ្យ​សាលារៀន​ត្រូវ រៀប ចំ បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព​បរិ​យា​បន្ន​ផាសុកភាព និង​មេត្រីភាព ។ កៅអី អង្គុយ​សម្រាប់ សិស្សានុសិស្ស​ត្រូវរ​ក្សាគ​ម្លាត សុវត្ថិភាព យ៉ាងហោចណាស់ ២ ម៉ែត្រ និង​រៀប ចំ​ចំណុះ ថ្នាក់ ដោយ កំណត់​សិស្ស​មិនឱ្យ​លើស​ពី ១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់​។ សិស្សានុសិស្ស ទាំង អស់ មុន ពេល ចូល​សាលា តម្រូវ ឱ្យ មានកា​រវាស់ កម្តៅ វាយ​ត្រា សម្គាល់​លាង​សម្អាត​ដៃ កម្ចាត់​មេរោគ ពាក់ ម៉ាស់ ឬរ​បាំង​មុខកាត់ បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។

​សូមជម្រាបថា​ការបើកទ្វា​សាលារៀន ឡើងវិញ នៃ គ្រឹះស្ថាន​សិក្សា​រដ្ឋ​អនុវត្ត​សម្រាប់​តែ​ថ្នាក់​ទី​៩ និង​ទី ១២ ប៉ុណ្ណោះ ដោយ ឡែក សម្រាប់​ខេត្ត​ចំនួន ៤ ទៀត រួម​មាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី​ដែល មាន​អត្រា​ឆ្លង កូវី​ដ​-១៩ កម្រិត​ទាប​ក្រសួង​បាន​អនុញ្ញាត ឱ្យ​បើក​ដំណើរ ការ​គ្រប់ កម្រិតសិក្សា​តាំងពី​ថ្នាក់ ១ ដល់ ទី​១២៕