ការបង្ការ និង គ្រប់គ្រង ព្យាបាលជម្ងឺកូវីដ១៩


ការបង្ការ និង គ្រប់គ្រង ព្យាបាលជម្ងឺកូវីដ១៩

(​ភ្នំពេញ​)៖ ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការ​បន្ត​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី នៅ​កម្ពុជា ខណៈ​អ្នកជំងឺ​៣​នាក់​ព្យាបាល​ជាសះស្បើយ​។​ ​លើសពីនេះ ក្រសួង​សុខាភិបាល សូម​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តងទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស (​ក្នុង​ករណី​ចាំបាច់​) ជាពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក កណ្តា​ស់ ដើម្បី​ចៀសវៀង​ការចម្លង​វីរុស​កូវី​ដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​


​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នក​មាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ២៩២​នាក់ (​ស្រី ៦០​នាក់ និង​បុរស ២៣២​នាក់​) ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន ២៨៦​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​៕

@ ប្រធានបទ« ការបង្ការ និង គ្រប់គ្រង ព្យាបាលជម្ងឺកូវីដ១៩ »
@ កម្មវិធី ” សន្ទនាមតិ ” កំពុងផ្សាយ——-
@ វេលាម៉ោងៈ 11h – 12h ថ្ងៃត្រង់ (05-វិច្ឆិកា-2020)
@ Call in : 010 46 2006 / 017 46 2006 / 088 8 46 2006