សម្ដេចក្រឡាហោមសខេង ជំរុញឲ្យ បន្តពង្រឹង សន្តិសុខជូនប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ ដោយបានស្នើបញ្ហា មួយចំនួន ទីមួយ គឺទាក់ទង និងការបន្ត ថែរក្សាពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈនេះ នៅតែជាបញ្ហាសំខាន់ មិនអាចចោលបានទេ ហើយត្រូវ ក្តាប់ឲ្យជាប់ នូវគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព គឺយើងធ្វើបានកន្លងមក ចាត់ទុកថា ទទួលបានជោគជ័យហើយ តែត្រូវបន្តពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ សង្គម និងចំពោះអនាម័យ បរិស្ថាន សំខាន់គឺសន្តិសុខ គឺពង្រឹងការអនុវត្ត កម្មវិធីគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ដែលបានផ្សព្វផ្សាយ ជាច្រើនមកហើយ មាន ៧ចំណុច ការផ្ដល់សេវាសាធារណៈ ការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់ សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអាណាចារ្យ គ្មានការជួយដូរ ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ដោះស្រាយវិវាទ នៅក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព ប្រសិទ្ធភាព មានអនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ ឆ្លើយតប បាន ទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរកជម្ងឺឆ្លង រាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ហើយក្នុងនេះ ព័ត៌មានកូវិត ១៩ ផងដែរ។ នេះជាបន្ទាត់នយោបាយមួយ សម្រាប់ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាដោះស្រាយបញ្ហា ប្រឈមនានានៅមូលដ្ឋាន។

សម្ដេចបានបញ្ជាក់ទៀតថា ហើយគោលនយោបាយ នេះ យើងបានធ្វើឯកសារបន្ថែម ហើយឯកសារទាំងនោះ ក៏បានផ្សព្វផ្សាយរួចហើយ សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់យកទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្ថែម ជូនដល់ប្រជាពលរដ្ឋ ហើយកៀរគរ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន។ ចំណុចទី ២ ចង់បញ្ជាក់ពីវិធានការ ដើម្បីប្រឆាំងកូវិត ១៩ ការពិតទៅ មិនមាន យោបល់អ្វីប្លែកទេ គឺយើងត្រូវរៀនរស់ ក្នុងស្ថានភាពកូរវិត ក្នុងស្ថានភាពកូរវិត មិនទាន់ធូរស្រាល រហូតមកដល់ពេលនេះ មិនទាន់មាននរណា ទស្សន៍ទាយសន្និដ្ឋាន ជាក់លាក់ថា វានឹងបញ្ចប់នៅឆ្នាំណានោះទេ។ ប្រសិនបើយើង មិនបញ្ចប់បញ្ហាពិបាក ហើយយើង បន្តបិទ ប្រទេសទាំងមូល ឬដាច់ដោយដុំ ក៏ដោយក៏វាប៉ះពាល់ ផ្ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អញ្ចឹងមានតែយើង រៀនរស់ក្នុងស្ថានភាព កូវិទ គឺរក្សាគម្លាត ពិសេសអនុវត្ត វិធានការសុខាភិបាល ឲ្យបានជាប់ជាប្រចាំ គឺ ៣កុំ និង ៣ការពារ ហើយសម្ដេចក្រឡាហោម ក៏បានកោតសរសើរ ដល់ឯកឧត្តម ងួនរតន: ទាក់ទងនឹងការចាក់វ៉ាក់សាំង មនុស្សពេញវ័យ ក៏ដូចជាកុមារ ពីអាយុ ៩ឆ្នាំឡើង ថាបានចាក់ជាបន្តបន្ទាប់ហើយ ឥឡូវនេះ គឺជំរុញ ការចាក់ដូសជំរុញ អញ្ចឹងសូមអនុវត្ត ទៅតាមគោលការណ៍ ដែលមានស្រាប់ ក្នុងការចាក់វ៉ាក់សាំងនេះ។

ទី ៣ ការគ្រប់គ្រងតំបន់ព្រំដែន នេះក៏ជាចំណុច ដ៏សំខាន់ សំណូមពរនៃការគ្រប់គ្រង និងការអនុវត្ត នៅតាមតំបន់ព្រំដែន គឺគ្រប់គ្រងការពារ បូរណភាពទឹកដី ត្រូវគ្រប់គ្រងឲ្យបានជាដាច់ខាត ដែលមានកម្លាំង វីរៈការពារព្រំដែន និងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ត្រូវពង្រឹងការគ្រប់គ្រង ខ្សែបន្ទាត់ព្រំដែននេះ ហើយក៏ត្រូវបង្កលក្ខណៈសម្បត្តិ នឹងជួយជ្រោមជ្រែង ដើម្បីរកទីផ្សារ ជូនប្រជាពល ដោយដឹកជញ្ជូនផលិតផល នានាទៅលក់នៅប្រទេសថៃ ឬទំនិញពីថៃ ចូលមកយើង យើងក៏ត្រូវសម្រួល ហើយចំពោះការបិទ គឺយើងបិទតែមនុស្ស ទេសចរណ៍ទេ ប៉ុន្តែសម្រាប់ទំនិញ យើងអត់បានបិទទេ ហើយបើមានបញ្ហាអ្វីកើតឡើង យើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់៕ អត្ថបទ ម៉ូតវ៉ោយហូរ