ក្រសួងពាណិជ្ជកម្ម ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាព ស្តង់ដារ ផលិតផលដាក់លក់ លើទីផ្សារ

Mot Voyho, [01.09.21 15:58]

ក្រសួងពាណិជ្ជកម្ម បានស្នើដល់អ្នក ផលិតក្នុងស្រុក ត្រូវពង្រឹងគុណភាព ស្តង់ដារ ផលិតផលរបស់ខ្លួន ឲ្យមានគុណភាពល្អ ដើម្បីដាក់លក់លើទីផ្សារ Fran Chise បរទេស ដែលបច្ចុប្បន្នក្រសួង កំពុងជំរុញឱ្យផ្សារ Fran Chise បរទេសចូលមក កម្ពុជា ដាក់លក់ផលិតផលខ្មែរផងដែរ។

ឯកឧត្តម ប៉ែន វិសុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលណាផលិតផលខ្មែរ មានគុណភាពល្អ មានគ្រប់តម្រូវការ មាននិរន្តរភាព នៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរ និងមានកេរ្តិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍ យ៉ាងច្រើនពីសាធារណជន ពិសេសនិងមានការ បញ្ជាទិញពីផ្សារ Fran Chise បរទេសជាមិនខាន។ ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជា តែងតែជម្រុញ ឲ្យទីផ្សារទាំងនោះ Fran Chise បរទេស ទទួលលក់នូវផលិតផលកម្ពុជា ជាក់ស្ដែងចំពោះទំនិញ ស្រស់ដូចជាបន្លែ ផ្លែឈើ និងអាហារកែច្នៃខ្លះ មិនអាចនាំចូល បាននោះទេ ច្បាស់ជាត្រូវការទិញ ពីប្រជាកសិករ នៅកម្ពុជាហើយ។ ឯកឧត្តមបានលើកឧទាហរណ៍ថា ផ្សារម៉ាក្រូ ដែលបានទទួលទិញបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រពីកម្ពុជា ដោយមិនបានបញ្ជាទិញ ទាំងស្រុងពីប្រទេសថៃឡើយ។ ដូចជានៅផ្សារទំនើប ៧~Eleven ក៏នឹងទទួលលក់ ផលិតផលខ្មែរផងដែរ។ ប្រទេសកម្ពុជា មានសុខសន្តិភាព ទីផ្សារមានស្ថេរភាព ទើបធ្វើអោយអាជីវកម្ម មានឈ្មោះល្បីល្បីជាច្រើន លើពិភពលោក បាន នាំគ្នាចាប់អារម្មណ៍ លើទីផ្សារកម្ពុជា នេះជាមោទនភាព របស់កម្ពុជា ហើយកម្ពុជាក៏មិនភ្លេចផងដែរ ចំពោះការជំរុញ អោយទីផ្សារបរទេស ទទួលទិញផលិតផលខ្មែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា