ជម្រុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា ឆ្នាំ ២០១៩

​រដូវវស្សា​ឈានចូល​មកដល់​គេ​ឃើញ​ប្រជាកសិករ​បាន​ត្រៀមខ្លួន​នៅក្នុង​ការធ្វើ​ស្រែ ដោយ​ប្រជាកសិករ​ខ្លះ​ក៏​ចាប់ផ្តើម​រាស់​ដី ទិញ​ពូជស្រូវ និង ​ខ្លះទៀត​ក៏​ចាប់ផ្តើម​ព្រួស​ស្រូវ​បណ្ដើរៗ​ដែរ ។​ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​គឺ​ការខ្លាច​អាកាសធាតុ​នៅ​រដូវវស្សា​មានការ​ប្រែ​ប្រួស គ្មាន​ទឹក​ក្នុងការ​ស្រែ​ទៀត ដែល​បញ្ហា​នេះ​ប្រឈម​ការខាតបង់​ជាច្រើន​ដល់​ប្រជាកសិករ ។​

អ្នកស្រី សា​ភ័ណ ប្រជាកសិករ​ម្នាក់​ដែល​រស់នៅក្នុង​ឃុំ​ជ្រៃ​បាន​ប្រាប់​អោយដឹងថា អ្នកស្រី​បាន​ទិញ​ពូជស្រូវ និង​ជី រួចរាល់​ហើយ​ដើម្បី​ធ្វើស្រែ​រដូវវស្សា​នេះ ។​ អ្នកស្រី​បន្តថា​អ្វី​ដែលជា​បញ្ហា​និង ការព្រួយបារម្ភ​របស់​អ្នកស្រី និង ប្រជាកសិករ​ផ្សេងទៀត​គឺ ទឹក​ធ្វើស្រែ ព្រោះ​២​ឆ្នាំ ហើយ​ដែល​អ្នកស្រី​ធ្វើស្រែ​ប្រាំង​ខាត​ដោយសារតែ​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ ។​ហើយ​អ្នកស្រី ព្រួយ​បារ​ម្ម​ណ៏​ខ្លាច​រដូវវស្សា​មកដល់​ហើយ​តែ​អាកាសធាតុ​ប្រែប្រួល​គ្មាន​ទឹក​ធ្វើស្រែ​រដូវវស្សា​ទៀត ។

​ជុំវិញ​នឹង​បញ្ហា​នេះ លោក គង់ លឺ​ម មេឃុំ ជ្រៃ​បាន​ប្រាប់​អោយដឹងថា​កន្លងមក​លោក​តែងតែ​សួរនាំ​ទៅដល់​ប្រជាកសិករ​របស់លោក រាល់ពេល​ធ្វើ​រដូវ​ធ្វើស្រែ​ម្តងៗ ដូចជា​ការ​ភ្ចួ​រ​រាស់ និង​ពូជស្រូវ​ដែល​កសិករ​បានជ្រើសរើស​ជាដើម ។​ លោក​ថា៖ ប្រជាកសិករ​សព្វថ្ងៃនេះ​មានការ​ត្រៀម​លក្ខ​ណះ​រួម​ជាស្រេច​សំរាប់​ធ្វើស្រែ​រដូវវស្សា​នៅក្នុង​ឆ្នាំនេះ មិនមាន​ការលំបាក​អ្វី​ទេ ហើយ​បច្ចុប្បន្ន​ក៏មាន​ការបណ្តុះបណ្តាល​ពី​អង្គការ​ដៃគូ និង​ក្រុមហ៊ុន​ជី​ផងដែរ​ទៅដល់​ប្រជាកសិករ​ពី​របៀប​ធ្វើស្រែ​នេះ ។​

ទោះយ៉ាងណា​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ នៅតែ​ជា​ក្តីបារម្ភ​ណ៏​របស់​ប្រជាកសិករ​ទាំងអស់​ដោយ​សារ​តែ​អាកាស ធាតុ​ប្រែប្រួល ដូច្នេះ​បញ្ហា​នេះ អាជ្ញាធរ​ត្រូវតែមាន​វិធានការ​ក្នុងការ​ដោះស្រាយ​ប្រ​ព័​ន្ឋ​ធារាសាស្ត្រ និង​ការ​បង្ហូរទឹក​ដាក់​ប្រលាយ​ឲ្យ​ប្រជាកសិករ អោយបាន​គ្រប់គ្រាន់ ។​

​អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត