ការផ្សព្វផ្សាយ​អប់រំ​ស្តីពី​ការ បង្ការ​ជំងឺឆ្លង រលាក​សួត​ដោយ​រី​រុស​កូ​រ៉ូ​ណា​ថ្មី 2019 ( nCoV ) នៅវិទ្យាល័យ​ព្រះមុនីវង្ស

សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស ប្រមាណ​ជាង​៤០០០​នាក់ និង​លោកគ្រូ​អ្នកគ្រូ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ស្តាប់​ការផ្សព្វផ្សាយ​អប់រំ​ស្តីពី​ការ បង្ការ​ជំងឺឆ្លង រលាក​សួត​ដោយ​រី​រុស​កូ​រ៉ូ​ណា​ថ្មី 2019 ( nCoV )​និង​ ការដួលសន្លប់​របស់​សិ​ស្ស​ពី​ ឯកឧត្តម​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ ឯកឧត្តម ងួន រតនៈ អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដោយមាន​កិច្ចសហការ​ពី​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត លោកនាយក​វិទ្យាល័យ​នានា​ និង​ មន្ត្រី​ជំនាញ​មន្ទីរ​សុខា​ភិបាល​ខេត្ត ព្រមទាំង​សហការី​បាន​ចុះ​ធ្វើ​កម្មវិធី​អប់រំ ផ្សព្វផ្សាយ​អំពី​ជំងឺឆ្លង​ផ្សេងៗ ក៏ដូចជា​ជំងឺ​បង្កដោយ 2019 nCoV នៅតាម​វិទ្យាល័យ​នានា​ក្នុង​ខេត្ត និង​បាន​ចែក​ខិត្តប័ណ្ណ​អប់រំ សុខភាព​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ដើម្បី​រួមគ្នា​ទប់ស្កាត់​ការពារ​ជម្ងឺឆ្លង​ទាំងពួង ។​

អត្ថបទ៖ មន្ទីរពត៌មានខេត្តបាត់ដំបង