ក្រសួងអប់រំ សហការជាមួយ ក្រសួងប្រៃសណីយ៍ ត្រៀមរៀបចំសិក្ខាសាលា ស្ដីពី កិច្ចការពារកុមារ លើប្រព័ន្ធអនឡាញ

Mot Voyho, [19.08.21 09:05]

 

ក្រសួងអប់រំយុវជននិងកីឡា បានសហការជាមួយ ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ ត្រៀមរៀបចំសិក្ខាសាលា ស្ដីពី កិច្ចការពារ កុមារលើប្រព័ន្ធអនឡាញ ដើម្បី លើកកំពស់ ការយល់ដឹង អំពីហានិភ័យ នៃប្រព័ន្ធអនឡាញ ចំពោះកុមារ។

កន្លងទៅថ្មីៗនេះ ក្រសួងបានជូនដំណឹងថា សិក្ខាសាលាស្ដីពី កិច្ចការពារកុមារ លើប្រព័ន្ធអនឡាញនេះ នឹងប្រព្រឹត្តទៅ រយៈពេល 5 ថ្ងៃ គឺចាប់ពីថ្ងៃទី 23 ដល់ 27 ខែសីហា ឆ្នាំ 2021 ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីហានិភ័យ នៃប្រព័ន្ធអនឡាញ ចំពោះកុមារ ពិសេស កុមារតូចៗ អោយចៀសផុត ពីការបៀតបៀន និងការរំលោភ បំពានតាមអនឡាញ។

ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា សិក្ខាសាលានេះ និងមានការចូលរួម ពីក្រុមសិក្ខាកាម គោលដៅ រួមមាន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា ឬអាណាព្យាបាលសិស្ស អង្គការ ក្រុមហ៊ុនឯកជន និងមានស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ 500 នាក់៕ ប្រភប វិទ្យុជាតិ កម្ពុជា