ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ចំការ​សំរោង​

​មណ្ឌល​សុខភាព គឺជា​កន្លែង​ផ្ដល់​សេវា​សុខភាព​ដ៏​សំខាន់ ដល់​ពលរដ្ឋ ដែលមាន​បញ្ហា​ជម្ងឺ​ផ្សេងៗ ដូច ការពិនិត្យ​ផ្ទៃពោះ ពន្យា​កំណើត និង​សំរាល់កូន​ជាដើម​។ ជាពិសេស​ពលរដ្ឋ​សង្កាត់​ចំការ​សំរោង​ស្រាប់ រីករាយ​សប្បាយចិត្ត ដោយសារ​មណ្ឌល​សុខ យកចិត្តទុកដាក់​មើលថែ​អ្នកមាន​ជម្ងឺ​បានល្អ និង​មាន​ក្រម​សី​លធ​ម៏​ត្រឹមត្រូវ​។​

ជា​ពលរដ្ឋ​មួយរូប រស់នៅ​សង្កាត់​ចំការ​សំរោង​១ បាន​ប្រាប់ថា​៖ នៅ​មណ្ឌល​សុខភាព​មានការ​យកចិត្តទុកដាក់ បានល្អ​សំបូរ​ពលរដ្ឋ​ទៅ ឲ្យ​តែមាន​យើង​ទៅ​ព្យាបាល​ជម្ងឺ​។​ ​អ្នកស្រី​ក៏បាន​បន្ដទៀតថា​៖ ឥឡូវនេះ ពលរដ្ឋ​មួយចំនួន​ដែល​ក្រីក្រ គឺ​គា​ត់ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខា​ភាព សង្កាត់​។ តែ​ពលរដ្ឋ​មួយចំនួនទៀត​ដែលមាន​លុយ​រាង​ធូរធា គាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​វិញ ព្រោះ​សេវាកម្ម​វា​លឿន​ទាន់​ចិត្ត​ជាង​។​

​ចំនែកឯ បងស្រី​ជា​អាជីវក នៅ​ផ្សារ​ពោ​ធិ៏​វង្ស​វិញ​បានលើកឡើង​មិន​ខុសគ្នា​ដែល​នោះ​ថា​៖ ពលរដ្ឋ​ដែល​គេ​មាន​លុយ គាត់​មិនសូវ​ចូល​ទេ​នៅ​មណ្ឌល​សុខភាព​ពេល​ឈឺ គេ​ទៅរក​ឃ្លា​នី​ក​ឯកជន​ណា​ដែល​ទំនើប​មាន​ផាសុកភាព​ជាដើម​។​ បញ្ហា​នេះ​ក្រុមការងារ​វិទ្យុជាតិ​ចំការ​ចក​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ទួន វណ្ណា ចៅសង្កាត់​ចំការ​សំរោង​បានទេ ដោយ​លោក​ប្រាប់ថា​កំពុង​ជាប់​ប្រជុំ​។​

​ដូច្នេះ​នេះ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ព្យាបាល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ទាមទារ​ឲ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​ការព្យាបាល​ត្រឹមត្រូវ មណ្ឌល​សុខភាព​ឃុំ​សង្កាត់​មួយៗ​ក៏​ត្រូវតែ​ពង្រីង​សេវាកម្ម​និង​ក្រម​សី​លធ​ម៏​បន្ថែមទៀត​។​

​អត្ថបទ​៖ ឈឿន ថៃ​កឿ