ការទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ក្នុង​ការផ្តល់សេវា​សុខភាព​ដល់​ស្ត្រីមានផ្ទៃពោះ

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ទទួលបាន​ការថែទាំ​សុខភាព និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​អ្នកផ្តល់​សេវា​សុខាភិបាល តាំង​ពីថ្ងៃ​ចាប់ផ្តើម​ពពោះ រហូតដល់​ថ្ងៃ​សម្រាលកូន ។

នៅតាម​មណ្ឌល​សុខភាព​សាធារណៈ​ទាំងអស់​គឺមាន​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការផ្តល់សេវា​សុខភាព​ទៅកាន់​ស្ត្រី​មាន​ផ្ទៃពោះ ដោយមាន​គ្រូពេទ្យ​ជំនាញ​ផ្នែក​ស្ត្រី​ព្យាបាល មាន​បន្ទប់សំងាត់​ក្នុង​ការផ្តល់សេវា និង​មាន​គ្រែ​សម្រាក​ព្យាបាល​ផងដែរ ។

​​លោក មាស សម្បត្តិ ប្រធាន​មណ្ឌល​សុខភាព ស្វាយប៉ោ ​ក្រុង​បាត់ដំបង​បានអោយដឹងថា​៖ នៅក្នុង​មណ្ឌល​សុខភាព​របស់លោក យើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការផ្តល់សេវា​សុខភាព​ជូន​ពលរដ្ឋ​មិន​ថា​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ដោយ​ការផ្តល់សេវា​រួមមាន ការពិនិត្យ​ផ្ទៃពោះ សម្រាលកូន ក្រោយ​សម្រាល ចាក់​វ៉ាក់សាំង​ពន្យា​កំណើត ផ្តល់​ថ្នាំ​បង្កា និង​មាន​គ្រូពេទ្យ​ផ្នែក​ស្ត្រី និង​ក្នុង​ពិគ្រោះ​ជម្ងឺ និង​ការរក្សា​ការសម្ងាត់​ជូន មាន​អាគារ​ថ្មី​បន្ទប់​ស្អាត​មាន​ម៉ាស៊ីនត្រជាក់ និង​បន្ទប់​សម្រាប់​សម្រាក​ព្យាបាល​ទៀតផង​។​

​លោក​បន្ថែមថា​៖​នៅពេល​ថ្មី​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម​២​ឆ្នាំ ពិសេស​ស្ត្រី​ដែល​ក្រីក្រ​ខ្វះ​លទ្ធភាព​និង​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ នូវ​ការ​ឧ​ប​ត្ត​ម​ទឹកប្រាក់​រហូតដល់​ ៧៦​ ម៉ឺន​រៀល​ថែម​ទៀតផង អំឡុង​ពេលដែល​ស្ត្រី​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​លើកដំបូង​រហូតដល់​ក្រោយ​សម្រាល ។

​អត្ថបទ៖ កញ្ញា ឌិន មករា