ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រការ​

​មន្ទីរពេទ្យ​បង្កែក​ឃុំ​រកា គឺជា​កន្លែង​ផ្ដល់​សេវា​សុខភាព​ដ៏​សំខាន់ ដល់​ពលរដ្ឋ ដែលមាន​បញ្ហា​ជម្ងឺ​ផ្សេងៗ​។ ជាពិសេស​ពលរដ្ឋ​ឃុំ​រកា​ផ្ទល់ រីករាយ​សប្បាយចិត្ត ដោយសារ​មន្ទីរពេទ្យ​បង្កែក​រកា យកចិត្តទុកដាក់​មើលថែ​អ្នកមាន​ជម្ងឺ​បានល្អ និង​មាន​ក្រម​សី​លធ​ម៏​ជាដើម​។​

អ្នកនាង​មុំ ជា​ពលរដ្ឋ​មួយរូប រស់នៅ ឃុំ រការ បាន​ប្រាប់ថា​៖ នៅ​មន្ទីរពេទ្យ​ឃុំ​មានការ​យកចិត្តទុកដាក់ ព្យាបាល បានល្អ ។ ហើយ​មាន​សម្ភារៈ​ច្រើន សម្រាប់​ការព្យាបាល​ដល់​ពលរដ្ឋ​។​ ការលើកឡើង​មិន​ខុសគ្នា​នេះ កញ្ញា ត្រា​បាន​និយាយថា​៖ ភាគច្រើន​នៃ​អ្នក​ជម្ងឺ​ដែល​មក​ព្យាបាល គឺ​ការយកចិត្តទុកដាក​និង​មាន​ភាព​លូ​ស​រីករាយ​រាក់ទាក់ បានល្អ​ពី​គ្រួ​ពេទ្យ និង​មាន​ភាព​ស្វាយ​ហាប់​ក្នុង​ការជួយ​អ្នក​ដល់​ជម្ងឺ​ផងដែរ​។​

​ចំនែកឯ​លោក ភក្ដី​ឧ​ត្ត​ម​ជា​បុគ្គលិក​នៃ​មន្ទីរពេទ្យ​រកា​បាន​លើកឡើងថា​៖ មន្ទីរពេទ្យ​បង្កែក​រកា​យើង គឺមាន​ការយក​ទុកដាក់​ខ្ពស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល មក​ព្យាបាល​និង​ប្រកបដោយ​ក្រម​សី​លធ​ម៏​។ លោ​កថា​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពី​ការព្យាបាល​នៅ​មន្ទីរពេទ្យ​បង្កែក​រកា​យើង ជាពិសេស​បងប្អូន​អ្នក​ដែលមាន​ផ្ទុកមេរោគ​ដ​ស៏ ។​

​ដូច្នេះ​នេះ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ព្យាបាល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ទាមទារ​ឲ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​ការព្យាបាល​ត្រឹមត្រូវ​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​។​

អត្ថបទ​៖ ឈឿន ថៃ​កឿ