ការផ្តល់​ជម្រក និង​ សេវា​ព្យាបាល​ផ្លូវចិត្ត​ដល់​ស្ត្រី​រងគ្រោះ​ដោយ​ហិង្សា​គ្រួសារ​

​ជាការ​ពិតណាស់​ស្ត្រី​ដែល​ធ្លា​ប់រង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​តែងតែ​ទទួលរង​នូវ​ផលប៉ះពាល់​ច្រើន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត តែ​កក្តា​ផ្លូវចិត្ត​អាច​រង​ការប៉ះទង្គិច​ខ្លាំង​។ មិនតែប៉ុណ្ណោះ​ពួកគាត់​ក៏​ត្រូវការ​ទីជម្រក​ដើម្បី​ស្នាក់នៅ និង​គេច​ពី​ជនល្មើស​ដែល​ប្រព្រឹត្ត​ផងដែរ​។ ដូចនេះហើយ​វា​ទាមទា​ឲ្យ​មាន​ការយក​ការ​ព្យា​ល និង​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ មន្ត្រី​មាន​តួនាទី​ពាក់ព័ន្ធ​។​

កញ្ញា រី​ការ ជា​គ្រូបង្រៀន​ម្នាក់​បាន​លើកឡើងថា វា​ជា​ការល្អ​មែន​បើសិន​ជាមាន​ការជួយ យកចិត្តទុកដាក់​ពី​ខាង​អង្គការ​នានា និង​អាជ្ញាធរ​ពាក់ព័័ន្ធ ព្រោះ​ធ្វើអោយ ស្ត្រី​ដែល​គាត់​រងគ្រោះ​មាន​អារម្មណ៍​ថា​ធូរស្រាល និង​ បណ្តុះ​គំនិត​ដល់​គាត់​ឲ្យ​មាន​កម្លាំងចិត្ត​ក្នុង​ការតស៊ូ​បន្តជីវិត​កាន់តែ​ប្រសើ​ឡើង​ទៀត​។​ កញ្ញា​បន្តថា លើសពីនោះ​ទៅទៀត​បើ​មាន​ជាការ​ផ្តល់​ជា​ជម្រក សេវា​ព្យាបាល​ផ្លូវចិត្ត​ទៀត​គឺ​រិត​តែ​ប្រសើ​តែម្តង ព្រោះ​គាត់​មិន​ព្រួយបារម្ភ​ប្រាក់​ចំណាយ តម្លៃ​សេវា វា​ជា​ចំណែក​មួយ​ដែល​ឲ្យ​ស្ត្រី​នោះ​កាន់តែ​រឹងមាំ​។​

​លោក សាំង រើ​ន មេឃុំ ពាម​ឯក​មានប្រសាសន៍ថា រយៈកាល​កន្លងមក​នៅ​ក្នុង​ឃុំ​លោក​មិនមាន​ករណី​ហិង្សា​កើតឡើង​រហូតដល់​ប៉ះពាល​ផ្លូវចិត្ត​នោះទេ មាន​បញ្ហា​បន្តិចបន្តួច​រស់នៅ​មិន​ចុះសម្រុង​គ្នា​ហើយ​ដាក់​លិខិត​សុំ​លែងលះ​តែប៉ុណ្ណោះ​។ ក្នុងនោះ​ដែល​យើង​ក៏មាន កិច្ចការនារី អង្គការ​បន្ទាយស្រី និង​ក្រុម​អភិវឌ្ឍន៍​ស្ត្រី​ដែល​បាន​ជួយ​ដល់​ស្ត្រី​រងគ្រោះ ដោយ​ផ្តល់​ជា​ជម្រក និង​សេវា​ផ្សេងៗ​ទៀត​ដោយ​មិន​គិតពី​តម្លៃ​សេវា​នោះទេ​។​ លោក​បាន​បន្តទៀតថា លើសពីនោះ​ទៅទៀត​លោក និង​អង្គការ​កិច្ចការនារី​ឃុំ​ក៏​ធ្លាប់បាន​រួមគ្នា​ដើម្បី​ជួយ​ដល់​បុ​រ​ជ​ស​ជា​ប្តី​ដែល​ញៀន​ថ្នាំ​នោះ​ទៅ​មណ្ឌល​កែប្រែ​ទៀតផង ក្នុង​គោលបំណង​ដើម្បី​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ទៀត​ក្នុង​មូលដ្ឋាន​របស់លោក​។​

សរុប​រួម​៖ យើង​ឃើញថា​ការផ្តល់​ជា​ជម្រក សេវា​ព្យាបាល​ផ្លូវចិត្ត​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​មួយ​ដែល​ចាំបាច់ ដើម្បី​ឲ្យ​ស្ត្រី​រងគ្រោះ​មាន​ភាពក្លាហាន និង​ធ្វើ​ឲ្យ​គាត់​កាន់តែ​រឹងមាំ ជាពិសេស​គឺ​គាត់​មិន​ព្រួយបារម្ភ​ពី​ការចំណាយ​ថ្លៃ​សេវា​តែម្តង​។ ក្នុងនោះ​ដែលមាន​ការចូល​រួម​ជួយ​ពី​ខាង​អាជ្ញាធរ អង្គការ​បន្ទាយស្រី និង​កិច្ចការនារី​ឃុំ​ជាដើម​។

អត្ថបទ៖ កញ្ញា ឌិន មករា