ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​បើក​កិច្ច​សាមញ្ញ​របស់ខ្លួន ដើម្បី​ពិនិត្យ ដោះស្រាយ​ការងារ​អង្គភាព ស្ថាប​ន័​ជំនាញ ក្នុង​ខេត្ត​

​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន ដើម្បី ពិនិត្យ អនុ​ម័​ត ដោះស្រាយ ការងារ​អង្គភាព ស្ថាប​ន័ ក្នុង​ខេត្ត នា​ថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០១៩ ។​

បើតាម​កិច្ចប្រជុំ​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ពិភាក្សា ដូចជា​ករណី ករណី​ចោះ​ប្រលាយ​បេ​តុ របស​កសិករ​, ការសាងសង​សំណង លើ​ប្រលាយទឹក និង​ការស្នើ​ដាក់រ​បៀ​វារៈ​សុំ​លើកលែង ការបង់​លិខិតបញ្ជាក់​សញ្ញាបត្រ​បណ្តោះអាសន្ន មធ្យមសិក្សា​ទុតិយភូមិ ។

បើតាម​ការពិភាក្សា​ចោទសួរ​ពី​សមាជិក​ក្រុមប្រឹក្សា ចំពោះ​ការ​ចោះ​ប្រលាយ នៅតែ​កើតមាន តម្រូវឱ្យមាន​វិធានការ ទប់ស្កាត់ បើ​មិន​ដូច្នោះ​ទេ មាន​នឹងមាន​ការខូចខាត​ប្រលាយ​បេតុង ជាមិនខាន ។ បើតាម​តំណាង មន្ទីរ​ធនធានទឹក បកស្រាយ​ថា ការ​ចោះ​ប្រលាយ មាន​ប្រមាណ ២៣២​កន្លែង ក្នុងនោះ អាជ្ញាធរ​បាន​ចុះ បិត ៥៧​កន្លែង ។ ដូច្នោះ​សូមឱ្យ​មានការ​ផាកពិន័យ​ចំពោះ អ្នក​ចោះ​ប្រលាយទឹក ដើម្បីឱ្យ​រាងចាល ។

​បើតាម លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត បាន​ឆ្លើយតប​ក្នុង​អង្គប្រជុំ​ថា ប្រសិនបើ​កសិករ​ត្រូវការ​ទឹក ត្រូវ​ស្នើ តាមរយៈ​ភូមិ​ឃុំ ដើម្បី​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ ការធ្វើ​មុខទឹក​បង្ហូរ​ចេញ ។ លោក​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការស្នើសុំ និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។​

បើតាម ឯកឧត្តម ហម មុន្នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើងថា ករណី​ចុះ​ប្រលាយ​នេះ គណៈ​អភិបាលខេត្ត ត្រូវមាន​ការអប់រំ ពន្យល់ ពលរដ្ឋ ហើយ​ចាំ​វិធានការ​តាមផ្លូវ​ច្បាប់ ។

ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​យល់ឃើញថា ដោយសារ​កសិករ ត្រូវការ​ទឹក ស្រោច​ស្រោព ស្រូវ ។ តែ​យ៉ាងណា ឯកឧត្តម សូមឱ្យ​គណៈ​អភិបាលខេត្ត ចា​ត​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​បញ្ហា​នេះ ។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​វិសាមញ្ញ របស់​ក្រុមប្រឹក្សា​ខេត្ត មានរ​បៀ​វារៈ​ផ្សេងៗ​ទៀត និង ​មានការ​អនុម័ត ដោយ​ក្រុមប្រឹក្សា​ខេត្ត ។​ក្នុងនោះ ដោយមាន​ការចូលរួម​ប្រជុំ ពី​មន្ត្រី នៃ​មន្ទីរ ជំនាញ ស្ថាប័ន​ពាក់ព័ន ដែលមាន ​ឯកឧត្តម អ៊ុយ រី ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក អ៊ុយ សុធាវី ជា​អភិបាលរង តំណាង​អភិបាលខេត្ត ។

អត្ត​បទ​៖ ញ៉ែម ចាន់​