បញ្ហា​ចម្បងៗ​៣ ត្រូវបាន​លើក​យកមក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​

​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាមទារ រដ្ឋបាលខេត្ត មន្ទីរ​វិស័យ អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​រួមគ្នា​ដោះស្រាយ ទប់ស្កាត់ និង មាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព បំផុត​លើ​ករណី​គ្រឿងញៀន បញ្ហា​ហឹ​ង្សា​ក្នុង​គ្រួសារ និង រំលោភ​លើដី​ចំណីផ្លូវ គឺ​ស្ថិតនៅ​ជា​បញ្ហា​ចម្បង ដែល​ក្រុមប្រឹក្សា​ខេត្ត​បាន​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨​របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង អាណត្តិ​ទី​២ នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុម​ប្រឹ​ិ​ក្សា​ខេត្ត​និង ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​សម្តែង​នូវ​មោទនភាព​និង​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​គណៈ​អភិបាលខេត្ត និង​មន្ទីរ​វិស័យ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ សម្រេចបាន​លទ្ធផល គួរ​ជាទី​មោទនៈ ។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​បន្ត​តាមដាន​ស្រាវជ្រាវ ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​ក្រុម​ទាំងអស់នេះ​បាន បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា ។ អ្នកប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ក្លាយទៅជា​ជន​ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង ដែល​ផ្ទុយទៅនឹង​ច្បាប់​រដ្ឋ ។ ឯកឧត្តម​បន្ត​ពង្រឹង​កិច្ចទំនាក់ទំនង​រវាង​ក្រុមប្រឹក្សា​ខេត្ត​ជាមួយ​ក្រុមប្រឹក្សា​នានា​បាន​ផុលផុស​ថែមទៀត គឺជា​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​លើក​នេះ ឯកឧត្តម​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា ខេត្ត​បាន​ពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​មុន ស្តាប់​របាយការណ៍ សកម្មភាព​ការងារ​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ ស្ត្រី​និង​កុមារ​ខេត្ត​ប្រចាំខែ​កុម្ភៈ ពិនិត្យ​និង​អនុម័ត​លើ​របាយការណ៍​លទ្ធផល​ការងារ របស់​រដ្ឋបាលខេត្ត​ឆ្នាំ​២០១៨​និង​ទិសដៅ​ឆ្នាំ​២០១៩ ពិនិត្យ​និង​អនុ​ម​ត័​លើ​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែកុម្ភៈ ។ ចំពោះ​ផ្លូវ​គ្រោង​ក្នុង​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណ​ជា​ប្រព​ន្ធ័ នៅ​ភូមិ​កំពុងក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ត្រូវបាន​ក្រុមប្រឹក្សា​េ​ខត្ត​សម្រេច​លើ​ទៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ក្រុមប្រឹក្សា​លើក​ក្រោយ​ទៀត ។​

អត្ថបទ៖ លោក ញ៉ែម ចាន់