វេទិកាសាធារណៈ ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ស្រុក​គាស់ក្រឡ

នៅក្នុង​វេទិកាសាធារណៈ​នេះ មានការ​លើកឡើង ពី​បងប្អូន​ប្រជាពលរដ្ឋ មាន​ចំណុចរួម លើ​វិស័យ ដូចជា​៖ បញ្ហា​ប្រឡាយទឹក បញ្ហា​ទឹកស្អាត បញ្ហា​ផ្លូវ​ក្រាល​ក្រួស​ក្រហម ជម្លោះដីធ្លី បញ្ហា​ស្រូវពូជ បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ កង្វះ​គ្រូបង្រៀន​ជាដើម ។

ចំពោះ​បញ្ហា​ទាំងអស់​ទាំងនេះ ក៏មាន​ឆ្លើយតប និង ដោះស្រាយ​ពី​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ បាន​មួយចំនួន​ដែលជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក លឹម ធាន តំណាង​ឲ្យ​ប្រជាជន ភូមិ​ក្រាំង​ស្វាត ឃុំ ឆ្នាល់មាន់ បាន​សំណួ​ម​ពរ ឲ្យា​មានការ​ដោះ​បញ្ហា​កង្វះ​ទឹក និង មធ្យោបាយ​ដឹក​ទឹក​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ដោយ​គ្រោះរាំងស្ងួត គ្មាន​ទឹកភ្លៀង​ជាប់ៗ​គ្នា ។​

កង្វល់​របស់​បងប្អូន​ប្រជា​ជននេះ លោក ម៉ៅ សុ​ចាន់ អភិបាល​នៃ គណៈ​ស្រុក​គាស់ក្រឡ បាន​ទទួលយក​សំណួ​ម​ពរ ហើយ​និង​រៀបចំ​ឡានទឹក ដើម្បី​ត្រៀម​ដឹកជញ្ជូន​ទឹក​ជូន បងប្អូន​ប្រជាជន​តាម​ស្ថានភាព​ជាក់ស្ដែង ។​

ចុងក្រោយ​នៃ​វេទិកា ឯកឧត្តម សាន ហាក់ តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សូម​ពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន អធ្យាស្រ័យ​នៅ​បញ្ហា​មួយចំនួន ដែល​មិនទាន់បាន​ដោះស្រាយបាន ដោយ​បងប្អូន​អាច​លើកឡើង ក្នុង​អង្គ​វេទិកា​ផ្សេងៗ​ជា​បន្ដបន្ទាប់ ។

ឯកឧត្តម សូម​ថ្លែងអំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​មូលដ្ឋាន ។

 

ក្រុមប្រឹក្សា​ខេត្ត និង លើកយក​បញ្ហា​ពលរដ្ឋ​ទាំងអស់នេះ ដោះស្រាយ​នៅពេល​ក្រោយ សមស្រប​នៅពេល​ណាមួយ​ទៅ​តាមរយៈ​ក្រុមប្រឹក្សា​ស្រុក និង ក្រុមប្រឹក្សាឃុំ ។​

សូមបញ្ជាក់ថា វេទិកាសាធារណៈ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​វត្ត​ព្រះ​ផុស ភូមិ​បឹង​ព្រះ ឃុំ ព្រះ​ផុស ស្រុក​គាស់ក្រឡ កាលពី​ព្រឹក​ថ្ងៃ ២៨ ខែ វិឆ្ឆិកា ឆ្នាំ​២០១៩ ៖​ដោយមាន​ការអញ្ជើញ​ចូល ពី​ ឯ​ឧ​ត្ត​ម សាន ហាក់ តំណាង​ប្រធាន​ក្រុមប្រឹក្សា ជា​គណៈ​ធិបតី ឯកឧត្តម អៀង ផាន, ឯកឧត្តម ងី​សែត ,លោកជំទាវ ព្រំ វណ្ណា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ លោកជំទាវ សុំ ចិន្ដា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ព្រម​មន្ដ្រីរាជការ​គ្រប់លំដាប់​ថ្នាក់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន ។​

អត្ថបទ៖ លោក ឈឿន ថៃកឿ