ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងឱកាស​ចូលឆ្នាំ​ចិន​

ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ជិត​ចូល​មកដល់​គេ​សង្កេតឃើញថា ប្រជាជន​ខ្មែរ​ភាគច្រើន​ដែលជា​ប់​ខ្សែ​ចិន​បាន​ត្រៀម​រៀបចំ​គ្រឿង​រណ្ដាប់​មួយចំនួន​ដូចជា មាន់ ជ្រូក​- ផ្លែឈើ ផ្កា​ភ្ញី​និង​គ្រឿង​រណ្ដាប់​ផ្សេងៗ​មួយចំនួនទៀត​ដើម្បី​ត្រៀម​សែន​ចិន​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​។ ជំនឿ​ក្នុងការ​សែន​ចិន ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើងថា សែន​ចិន​ដើម្បី​ជួយ​អោយ​រកស៊ី​មានបាន​ជាដើម​។​

យុវតី​មួយរូប​បាន​លើកឡើងថា ប្រជាជន​ខ្មែរ​ភាគច្រើន​កាត់​ចិន ការ​សែន​ចិន​ក៏មាន​ច្រើន តែ​ក៏មាន​ប្រជាជន​ខ្មែរ​មួយចំនួនទៀត​ដែល​មិន​កាត់​ចិន​ផង​នោះ ក៏មាន​រៀបចំ​សែន​ចិន​តាម​គ្នា​ដែរ ប្អូន​បានលើកឡើង​ការធ្វើ​បែបនេះ​គឺ​ធ្វើឱ្យ​វប្បធម៌​ខ្មែរ​ធ្លាក់ចុះ ហើយ​វប្បធម៌​ចិន​កើនឡើង ពេល​ចូលឆ្នាំ​ចិន​ម្ដងៗ​ពួកគាត់​យក​ថ្ងៃ​ហ្នឹង​ដើម្បី​ឈប់សម្រាក​ជួបជុំ មិត្ត​ភក្ក ឬ​ក្រុមគ្រួសារ​ជាដើម​។​

ប្អូន​បានលើកឡើង​បន្ថែមថា នៅ​ថ្ងៃ​សែន​ចិន​គឺ​សង្កេតឃើញថា ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ហាក់​មានការ​មមាញឹក​ជាង​ថ្ងៃ​ធម្មតា ហើយ​ប្អូន​ក៍មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពេលធ្វើ​ដំណើរ ក្រែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ព្រោះ​សែន​ចិន​ស្រវឹង​ខ្មែរ​។​ ប្អូន​ក៏បាន​សំណូមពរ​ឱ្យ ប្រជាពលរដ្ឋ​ដែល​សែន​ចិន​ទាំងអស់ សូម​ពិនិត្យមើល​ភ្លើងទៀន​ភ្លើង​ធូប មុន​ធ្វើដំណើរ​ចេញពីផ្ទះ ដើម្បី​កុំ​អោយមាន​គ្រោះ​អគ្គីភ័យ​កើតមានឡើង​ផងដែរ​។​

ទោះជា​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​ខេត្ត មានការ​រៀបចំ​សណ្ដាប់ធ្នាប់​បន្ថែម​យ៉ាង​តឹងរ៉ឹង ដើម្បីអោយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​នៅក្នុងពេល​ឱកាស​ចូលឆ្នាំ​ចិន​នេះ​ផងដែរ​។​

អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន