រដូវបុណ្យចូលឆ្នាំថ្មីចិនជិចូលមកដល់គេសង្កេតឃើញថា តម្លៃសាច់ជ្រូកនៅលើទីផ្សារហាក់មានតម្លៃឡើងថ្លៃជាងថ្ងៃធម្មតា។
ប្រជាពលរដ្ឋមួយរូបបានលើកឡើងថា ជិតចូលឆ្នាំចិននេះ សាច់ជ្រូកឡើងថ្លៃជាងមុន ពី១គីឡូ១៧,០០០ ឬ១៨,០០០រៀល ឥលូវឡើងដល់ ១គីឡូ ២០,០០០ម៉ឺនរៀល។ អ្នកស្រីបានលើកឡើងបន្តទៀត ចំពោះគុណភាពសាច់ជ្រូកល្អឬអត់នោះ គាត់មិនបានដឹងទេ គាត់ទិញសាច់ជ្រូកទិញតាមគេតាមឯង គេថាល្អគាត់ក៏ទិញមកលក់បន្ត ដោយមិនបានដឹងថាតើសាច់ជ្រូកនោះមានការពិនិត្យត្រឹមត្រូវហើយឬនៅទេ។
អ្នកស្រីក៏បានសំណូមពរ សូមអោយមានការត្រួតពិនិត្យគុណភាពសាច់ជ្រូកឱ្យបានត្រឹមត្រូវមុននិងដាក់លក់នៅលើទីផ្សារដើម្បីសុខភាពអ្នកបរិភោគ កុំឱ្យពួកគាត់មានការព្រួយបារម្ភកើតជម្ងឺផ្សេងៗ និងដើម្បីជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកនិងលក់សាច់ជ្រូកឱ្យលក់កាន់តែដាច់ជាងមុនផងដែរ។
ទោះជាយ៉ាងណាក៏ដោយក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនហាក់មានការខ្លាចរអាចំពោះការបរិភោគសាច់ជ្រូកនេះ ព្រោះពួកគាត់នៅតែមានការមិនទុកខ្លាចក្រែងសាច់ជ្រូកមិនមានការត្រួតពិនិត្យបានត្រឹមត្រូវច្បាស់លាស់មុននិងដាក់លក់នៅលើទីផ្សារ។
បទយកការណ៍៖ កញ្ញា រិន ម៉ារីយ៉ាន