ការត្រួតពិនិត្យ​គុណភាព​សាច់ជ្រូក​លក់​តាម​ទីផ្សា​និង​ការនាំ​ចូល​ពី​ប្រទេសជិតខាង​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង មានការ​ព្រួយ​បារ​ម្ម​ណ៏​ពី​ការ​នាំចូល សាច់ជ្រូក តាម​ច្រក ព្រំដែន ​នៃ​ប្រទេសជិតខាង ហើយ ដោយសារ​ថ្មីៗ​នេះ​មាន​ខេត្ត​មួយចំនួន បាន​ផ្ទុះ​ជម្ងឺប៉េស្ដ​ជ្រូក​អា​ហ្វ្រិ​ច ឆ្លង​សត្វ​ជ្រូក​ឈឺ​ជាច្រើន​ក្បាល បណ្ដាល​ឲ្យ​ស្លាប់ បើទោះបី ជា​ខេត្តបាត់ដំបង មិនទាន់​ឆ្លង​ជម្ងឺ​នេះ​ក៏ដោយ ។

ជា​ពលរដ្ឋ និស្សិត​មួយរូប កញ្ញា នី​ម បាន​ប្រាប់ថាៈ ឥឡូវ មិនសូវ​ហ៊ាន​ហូប​សាច់​សាច់ជ្រូក​ដូច​កាល​មុន​ទេ ដោយ​លឺថា​មានការ​ផ្ទុះ​មេរោគ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិ​ច​បើទោះបី​មិន​ឆ្លង់​មនុស្ស​ក៏ដោយ ។ មួយវិញទៀត​ការ ទិញ​សាច់ជ្រូក​ពី​ផ្សារ យើង​មិនអាច​ដឹងថា សាច់​ណា​មាន​មេរោគ ឬ​សាច់​ណា​អត់​មាន​មេរោគ​នោះ ទេ​។​

ចំណែកឯ កញ្ញា អឺ​ន និស្ស័យ បាន​និយាយថាៈ ព្រួយ​បារ​ម្ម​ចំពោះ​ជម្ងឺប៉េស្ដ​ជ្រូក ទោះបីជា​មិន​ឆ្លង ដល់​មនុស្ស​ស្រុង ក៏​វា​មាន​មេរោគ​ផ្ទុក​ក្នុង​សាច់​ដែល​។ កញ្ញា​សូម​ឲ្យ​ក្រសួងកសិកម្ម គួរតែ​ពង្រឹង​ទៅលើ​ការ ត្រួតពិនិត្យ​នៅតាម​ច្រក​ព្រំ​ដែល ប្រទេសជិតខាង​ផង​។​

បើតាម​សេចក្ដីជូនដំណឹង​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ថា​បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​រង​នូវ​ការឆ្លង​រាលដាល​នៃ​ជម្ងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ជាពិសេស​តាម​បណ្ដាល​ព្រំដែន ប្រទេស​វៀតណាម ។ ដើម្បី​ទប់ស្កាត់​រាលដាល​ធ្ងន់ធ្ងរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដើម្បី​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ទាន់ពេលវេលា សូម​សាធារណជន ប្រជាពលរដ្ឋ និង​កសិករ​ទាំងអស់ មេត្តា ជួយផ្ដល់​ព័​ត៏​មាន និង​រាយ​ការ​ណ៏​ករណី​សង្ស័យ ពាក់​ព​ន្ធ័​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ជាបន្ទាន់​តាមរយៈ​លេខ ទូរ​សព្ទ័ 012 952 518/ 012 483 578 ។​

យ៉ាងណា​ទាមទារ​ឲ្យ អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​ជាពិសេស​តាម​ព្រំដែន​ជិតខាង​ត្រូវ​ពង្រឹង ការចុះ​ត្រួតពិនិត្យ​បន្ថែមទៀត​ចំពោះ ការនាំ​សាច់​គ្រប់​ប្រភេទ ជាពិសេស​សាច់ជ្រូក តាម​ច្រក់ព្រំដែន ដើម្បី​ទប់ស្កាត់ ជម្ងឺ​នានា​តាមរយៈ​សត្វ​ជ្រូក​នោះ ។​មួយវិញទៀត ត្រូវ ធ្វើការ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​ការបង្ការ​ជម្ងឺប៉េស្ដ​ជ្រូក​ដល់​សហគម​ន៏ ជាដើម​។​

អត្ថ​ប​ទៈ ឈឿន ថៃ​កឿ