សុវត្ថិភាពចំណីអាហារជារឿងសំខាន់សម្រាប់សុខភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមួយរូបបានលើកឡើងថា ឃើញតែចុះត្រួតពិនិត្យទំនិញខូចគុណភាពតាមតូបលក់ដូរ តែមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណា ចុះត្រួតពិនិត្យគុណភាពចំណីអាហារតាមអាហារដ្ឋាននោះឡើយ ។
លោកបានលើឡើងបន្ថែមថា ការហូបចំណីអាហារមិនល្អ ប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ដូចជាបណ្ដាលឱ្យរាគរូស ក្អួតចង្អោរ ប៉ះពាល់ដល់ក្រពះពោះវៀន ឬកើតជម្ងឺផ្សេងៗជាដើម។ លោក ក៏បានសំណូមពរ សូមឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់និងចុះត្រួតពិនិត្យឱ្យបានញឹកញាប់តាមភោជនីយដ្ឋានឬអាហារដ្ឋានឱ្យបានញឹកញាប់ ដើម្បីសុខភាពប្រជាពលរដ្ឋ។
ដូចនេះ ការយកចិត្ត ទុកដាក់ចំពោះគុណភាពចំណីអាហារ មានសារៈសំខាន់ណាស់ក្នុងការជួយទ្រទ្រង់នូវសរីរាងកាយរបស់មនុស្ស ដែលទាមទារឱ្យមានការចូលរួមយកចិត្តបំផុតពីអ្នកលក់ផ្ទាល់ និងមន្ត្រីពាក់ព័ន្ធផងដែរដើម្បីសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា។
https://www.facebook.com/fm92.70/videos/730329627542080/
អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន