រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់ឧបករណ៍ ធ្វើតេស្តរហ័ស រកមេរោគកូរវិត ១៩ ជូនដល់អគ្គនាយកដ្ឋាន ទាំង ៥ចំណុះឲ្យក្រសួង ព័ត៌មាន

Mot Voyho, [23.08.21 16:22]Quick test

នាព្រឹកថ្ងៃទី 23 ខែសីហានេះ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងប្រគល់អំណោយ ជាឧបករណ៍ ធ្វើតេស្តរហ័ស រកមេរោគ កូវិត ១៩ ជូនដល់ អគ្គនាយកដ្ឋានទាំង ៥ ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុជាតិ FM ៩៦ ទុកសម្រាប់ប្រើប្រាស់ ជាក់ស្ដែងប្រចាំថ្ងៃ។

គួរបញ្ជាក់ដែរថា ឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ ១៩ ចំនួន 1000 តេស្ត និងឧបករណ៍ តេស្តរហ័ស រកអង្គបដិបក្ខ អង្គទីគ័រ ចំនួន៨០តេស្ត ជាអំណោយរបស់ឯកឧត្ដម ង៉ូវប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុក ការងារត្រួត បច្ចេកទេសផ្សព្វផ្សាយ វិទ្យុនិងទូរទស្សន៍ជាតិ បាននាំយកមកប្រគល់ជូន ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីទុកសម្រាប់ ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្ត្រីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលសង្ស័យឆ្លង ជំងឺកូរវិត ឬធ្វើតេស្ត ក្នុងវិធានការការពារ ទាំងអស់គ្នា។

ឯកឧត្តម ខៀវកាញារីទ្ធ បានមានប្រសាសន៍ថា ឧបករណ៍តេស្តរហ័ស រកអង្គបដិបក្ខ អង់ទីគ័រ ស្របពេលដែល ក្រសួងព័ត៌មាន កំពុងត្រូវការចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ហើយកន្លងមក ក្រសួងព័ត៌មាន ក៏បានទិញពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យកមកប្រើប្រាស់ រួចដាហើយ។ ដូច្នេះក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបែងចែក ដល់បណ្ដា អគ្គនាយកដ្ឋានទាំង ៥ ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុFM ៩៦ ដោយក្នុង មួយអគ្គនាយកដ្ឋាន ទទួលបាន ១៥០ តេស្ត ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការ ជាក់ស្ដែងប្រចាំថ្ងៃ ដើម្បីនិរន្តរភាព ការផ្សាយមិនឱ្យមាន ការអាក់ខាន ពិសេសឧបករណ៍នេះ

ដែរ ទុកសម្រាប់ តេស្តវាគ្មិន ដែលត្រូវបានអញ្ជើញ មកចូលរួម សម្ភាសន៍ ក្នុងស្ទូឌីយោ ផ្សាយវិទ្យុនិងទូរទស្សន៍ ក៏ដូចជាក្រុមការងារ ជួរមុខ ដែលចុះយកព័ត៌មាន និងផលិតកម្មវិធី បទយកការណ៍ផ្សេងៗ នៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន មានហានិភ័យ ក្នុងការឆ្លងជំងឺកូវិត ១៩៕ ប្រភព TVK