យុវជនម្នាក់ត្រូវបានឃាត់ខ្លួនក្រោយឳពុកម្តាយក្មេងស្រីប្តឹងថាបានឌុបកូនស្រីរបស់គាត់ទៅរំលោភ

Phy Sok, [24.08.21 14:55]

យុវជនម្នាក់ត្រូវបានមន្រ្តីអាវុធហត្ថឃាត់ខ្លួនក្រោយពីរងការប្តឹងចោទប្រកាន់ថាបានរំលោភសេពសន្ទវៈលើក្មេងស្រីអនិតិជនម្នាក់ ដែលប្រភពបញ្ជាក់ថាពួកគេទំនងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា តែត្រូវអាណា ព្យាបាលក្មេងស្រី ប្តឹងចោទប្រកាន់ ។

របាយការណ៍មន្រ្តីអាវុធហត្ថអោយដឹងថា យុវជនខាងលើ មានឈ្មោះ ម៉ី ច័ន្ទឧសភា ហៅ ត្រេស អាយុ ១៨ឆ្នាំ មុខរបរជាកម្មករស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅចំណុចផ្លូវ បំបែកច្រកអូរអន្លក់ ស្ថិតនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង កាលពីម៉ោងជាង៦ល្ងាចថ្ងៃទី២៣ខែសីហា។

ប្រភពបញ្ជាក់ថាការឃាត់ខ្លួនយុវជនខាងលើនេះ បន្ទាប់ពីអ្នកស្រីរ៉ុម សុផា អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀង បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថស្រុកកំរៀង ចោទប្រកាន់ យុវជនរូបនេះថាបាន រំលោភលើកូនស្រីរបស់ខ្លួន ទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ។

ជុំវិញការឃាត់ខ្លួននេះ លោក មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បដិសេធផ្តល់ បទសម្ភាសន៍តាមទូរសព័្ទ ដោយលោកថាខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ក្មេងស្រី ដោយលោករុញអោយ ទៅសួរមន្រ្តីអាវុធហត្ថខេត្តវិញ។ ទោះបីយ៉ាងណា លោកមុយសាលិត បានផ្តល់ព័ត៌មានតាមទូរស័ព្ទ ដល់ ភ្នាក់ងារកាសែតក្នុងស្រុកមួយអោយដឹងថា យុវជនជាជនសង្ស័យខាងលើ កន្លងមកមានទំនាក់ទំនងស្នេហា ជាមួយក្មេងស្រីរងគ្រោះដែរ ដែលកន្លងមកធ្លាប់ឌុបគ្នាដើរលេងដែរតែត្រឡប់មកផ្ទះវិញ ។ តែលើកនេះគេណាត់ ឌុបគ្នា ដើរលេងដូចមុនតែមិនបានត្រឡប់មកផ្ទះវិញនោះទេ គឺទៅបាត់មួយយប់នា ថ្ងៃទី២២ខែសីហា ទើបម្តាយក្មេងស្រីបាត់កូនមិនឃើញមកផ្ទះក៏ដាក់ពាក្យបណ្តឹង រហូតឃាត់ខ្លួនយុវជន ខាងលើមកចាត់ ការតាមច្បាប់តែម្តង ។

លោក សូឌី ប្រធានមន្ទីរនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា តាមចម្លើយសារភាព ករណីខាងលើនេះទំនងជាករណីត្រូវរ៉ូវគ្នា ព្រោះពួកគេធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នានា ពេលកន្លងមកដែរ ។ទោះបីយ៉ាងណាលោកបញ្ជាក់ថា មន្រ្តីជំនាញកំពុងរៀបចំសំណុំ រឿងបញ្ជូនជន សង្ស័យខាងលើនេះ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕ ភី សុខ