យុវជនពីរនាក់រងការចោទប្រកាន់ថានាំក្មេងស្រី២នាក់ទៅរំលោភ

Phy Sok, [04.09.21 18:13]

យុវជន២នាក់ត្រូវបានឪពុកម្តាយក្មេងស្រីអនិតិជន២នាក់ប្តឹងចោទប្រកាន់ថាបានដឹកកូនរបស់ខ្លួនទៅរំលោភ បានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់នាម៉ោង១០កន្លះព្រឹកថ្ងៃទី០៤.០៩.២០២១។

 សមត្ថកិច្ចអោយដឹងថាក្រោយទទួលបណ្ដឹងពីឪពុកនិងម្តាយក្មងស្រីទាំងពីរស់នៅស្រុកមោងឬស្សី
-បានប្ដឹងទៅលើជនសង្ស័យចំនួន០២នាក់ៈ


០១.ឈ្មោះ ឡុង ថាវ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល
០២.ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ដោយចោទប្រកាន់ថាបាននាំកូនខ្លួនចំនួន០២នាក់ចេញពីស្រុកមោងឫស្សី កាលពីថ្ងៃទី៣១.០៨.២០២១
០១.ឈ្មោះ ព ម ល ភេទស្រីឆ្នាំកំណើត(១៦.០៥.២០០៨)


០២.ឈ្មោះ ណ រ ក ភេទស្រី ឆ្នាំកំណើត(១២.០១.២០១០) យកមករួមភេទនៅស្រុកថ្មគោល។

សមត្ថកិច្ចអោយដឹងថាក្រោយពីទទួលបណ្ដឹងមន្រ្តីជំនាញបានចុះនាំខ្លួនជនសង្ស័យចំនួន០២នាក់ៈមកអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួមភេទជាមួយនារីទាំង០២នាក់ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ភី សុខ