រតនមណ្ឌល​៖​តំណាង​ពលរដ្ឋ​ត្អូញត្អែរ​បញ្ហា​ខ្វះ​ស្ពាន​ឆ្លង នៅ​ភូមិ​ត្វា​ក ឃុំ​អណ្តើក​ហែប នឹង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ

តំណាង​ពលរដ្ឋ បាន​ត្អូញត្អែរ​ពី​បញ្ហា ខ្វះ​ស្ពាន​ឆ្លងស្ទឹង ស្ថិតនៅ​ភូមិ​ត្វា​ក ឃុំ អណ្តើក​ហែប ។ តំណាង​ពលរដ្ឋ​បង្ហាញ​ពី​ការលំបាក សម្រាប់​ការធ្វើដំណើរ​ឆ្លង​ទៅមក ពិសេស​សិស្សសាលា នឹង​ស្ត្រី​មាន​ផ្ទៃពោះ នា​រដូវវស្សា ។ ការលើកឡើង​នេះ ក្នុង​វេទិការ​ពិគ្រោះ​យោបល របស់​ក្រុមប្រឹក្សា​ខេត្ត ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩ នា​ស្រុក​រតនមណ្ឌល ។

លោក ផន សុផល មេឃុំ​អណ្តើក​ហែប ទទួលស្គាល់ថា ពិតជា ពលរដ្ឋ​ជួប​ការលំបាក ដោយ​ខ្វះ​ស្ពាន​ឆ្លង​ពិតមែន ។ លោក​បន្តថា ស្ពាន​នោះ​មាន​ប្រវែង ១៣០​ម៉ែត ហើយ​កន្លែង​ទៅ ឃុំ​បានធ្វើ​សំណើរ សុំ​ស្ពាន​នោះ ដែរ តែ​មិនឃើញ​មានការ​ឆ្លើយតប ។

លោក ព្រួញ រដ្ឋា អនុប្រធាន​មន្ទីរ​សាធារណៈការ​នឹង ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​ឆ្លើយតប​ថា ដោយសារ ប្រវែង​ស្ពាន​វែង ហើយ​ទំហំ​ថវិការ​ច្រើន ដូច្នោះ​មានតែ​ថ្នាក់ជាតិ​ទើប​អាច​ដោះស្រាយបាន ។ ប៉ុន្តែ​យ៉ាងណា លោ​កថា​នឹង​ពិនិត្យ​គម្រោង​ស្នើសុំ​ស្ពាន​នេះ ហើយ​ស្នើសុំ​ទៅ​ថ្នាក់ជាតិ ក្នុង​គម្រោង ឆ្នាំ ២០២០ ឬ ឆ្នាំ ២០២១ ។
​តែ​ទោះយ៉ាងណា ឯកឧត្តម មុំ ក្រា​ត សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​ថ្លែងថា តម្រូវការ ក្តីកង្វល់ ការលើកឡើង ក្នុង​វេទិការ​ពិគ្រោះ​យោបល នឹងត្រូវ​បាន ពិនិត្យ ប្រមូល​បញ្ហា​ទាំងនោះ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ពលរដ្ឋ ។

បើតាម​ការបញ្ជាក់ របស់​ ឯកឧត្តម មុំ ក្រា​ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្នុង​វេទិការ ស្រុក​សំឡូត និង រតនមណ្ឌល ថា ឆ្នាំ ២០២០ ខាងមុខនេះ ឃុំ និង​ទទួលបាន​ថិ​វ​ការ ជាង ១០​ម៉ឺន​ដុល្លា ដូច្នោះ ក្រុមប្រឹក្សាឃុំ ត្រូវ​ត្រៀម​ផែនការអភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​របស់ខ្លួន ។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ វេទិការ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ធ្វើឡើង​តាម​ស្រុក​ក្រុង ទាំងអស់​ក្នុង​ខេត្ត នៅ​ថ្ងៃទី ២៧ ,២៨ វិច្ឆិកា ដើម្បី​ទទួលយក​ការ​បញ្ហា​ប្រឈម នៅ​ថ្នាក់មូលដ្ឋាន និង​ការផ្តល់សេវា ។ ក្នុងនោះ មាន​មន្ត្រី​មន្ទីរ​ស្ថាប័ន ជំនាញ រងចាំ​ឆ្លើយតប រាល់​ការលើក ឡើង របស់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ។​

អត្ថបទ៖ លោក ញ៉ែម ចាន់