រដ្ឋបាលខេត្តបាត់ដំបង បានទទួលអំណោយ មនុស្សធម៌ពីឧកញ៉ា ឡេងណាវ៉ាត់ត្រា ចូលរួមក្នុងការទប់ស្តាត់ ជំងឺកូវិត 19។

Mot Voyho, [09.08.21 14:44]

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយ មនុស្សធម៌ ពីតំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា នូវថវិកាចំនួន 50 លានរៀល និងត្រីខកំប៉ុង ចំនួន 500 កេស ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិត 19 ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ 2021 នេះ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំដែងការអបអរសាទរ ដឹងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះទឹកចិត្ត ក្នុងការចូលរួម ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បត់ដំបងនាពេលនេះ របស់អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា នាពេលនេះ។ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមសំដែង ការអបអរសាទរ ចំពោះទឹកចិត្ត របស់អ្នកឧកញ៉ា ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែក ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 និងសូមជូនពរ ចំពោះអ្នកឧកញ៉ា និងក្រុមគ្រួសារ សូមរកតែសេចក្តីសុខសេចក្តីចម្រើន និងសូមឱ្យ ជៀសផុត ពីជំងឺដ៏កាចសាហាវ នាពេលនេះកុំបីអាក់ខានឡើយ៕ ប្រភព រដ្ឋបាលខេត្ត