សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការពិគ្រោះយោបល់…

Phy Sok, [13.08.21 13:36]

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១ -២០៣០ កាកបាទក្រហមកម្ពុជា


សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំប្រជុំផ្ទៃក្នុង ស្តីពីការពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវលោក លោកស្រី អនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិក សមាជិកាសាខា លោកនាយកសាខា នាយករង មន្ត្រីសាខា សរុបចំនួន ១៤ នាក់ ស្រី ៥ នាក់ ដើម្បីពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០។

ចំណុចសំខាន់ៗដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំនេះ រួមមាន ៖ ទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ, វិស័យអាទិភាពទាំង៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបានជាធាតុផ្សំ សម្រាប់ ចូលរួមកិច្ចប្រជុំកសាងផែនការយុទ្ធសាស្ត្រ ២០២១-២០២៣ ជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាខេត្តចំនួន៦ទៀត រួមមានខេត្ត បាត់ដំបង , សៀមរាប,ប៉ៃលិន,បន្ទាយមានជ័យ, ពោធិ៍សាត់,និងឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រពន្ធ័zoom នាពេលខាងមុខនេះ។ ភី សុខ