មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានបន្តឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ ការចម្លងនៃវីរុស ជីវិត 19 នៅពេលដែលវិរុសនេះ អាចរំកិលហួស បន្ទាត់ក្រហម

Mot Voyho, [15.07.21 15:55]

មន្ត្រីជាន់ខ្ពស់សុខាភិបាល បន្តឲ្យប្រជាពលរដ្ឋរួមគ្នា ទប់ស្កាត់ការចម្លង នៃវីរុស covit-19 ដោយត្រូវចេះផ្លាស់ប្ដូរ ទម្លាប់រស់នៅ របស់ខ្លួនឲ្យស្របតាម ពាក្យស្លោកថា រៀនរស់នៅធម្មតាជាមួយ វិរុស covit-19 តាមបែបគន្លងថ្មី ក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវិត 19 នៅពេលដែល វិរុសនេះ អាចនឹងរំកិល ហួសបន្ទាត់ក្រហម។ លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះ កិច្ចចាក់វ៉ាក់សាំង កូរវិត 19 ទូទាំងប្រទេស បើមានប្រសាសន៍ថា ការឆ្លងបន្តគ្នា ពីបុគ្គលមួយទៅបុគ្គលមួយ ជាការព្រួយបារម្ភខ្លាំង មែនទែន ហើយប្រសិនបើបុគ្គល និងក្រុមគ្រួសារ មិនមានការទទួលខុសត្រូវ ផ្ទាល់ខ្លួន ឬគ្រួសារអោយបាន នៅពេលដែល ការឆ្លង មានការកើនឡើងច្រើន ការស្លាប់ក៏មានការកើនឡើង ជាបន្តបន្ទាប់ផងដែរ។

បន្ថែមពីនោះទៀត អ្វីដែលសំខាន់បំផុត ការអនុវត្តនូវវិធានការ មិនមែនប្រើ ប្រាស់ឱសថ បើមិនអនុវត្តវិធានការនេះ ឲ្យបានហ្មត់ចត់ ទេនោះ ការចម្លង គឺវាកាន់តែកើនឡើង យើង និងអាចរំកិល ស្ថានភាពនេះ ហួសពីបន្ទាត់ក្រហម។

ខ្ញុំសូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ គាត់ងាក មានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាពខ្លួនឯង សុខភាពព្រំ ក្រុមគ្រួសារ ហើយរួមអនុវត្តឱ្យបានសស្រាក់សស្រាំ នៅចំណុចវិធានការសំខាន់ៗ 3 កុំ និង 3 ការពារ នេះឯង ដែលត្រូវអនុវត្តឱ្យបានហ្មត់ចត់ ជាទីបំផុត ហើយទីតាំងមួយចំនួន ជាទីតាំងប្រមូលផ្ដុំ នៅមនុស្សច្រើន នេះក៏មិនត្រូវបើក ប្រតិបត្តិការនោះទេ នឹងបង្កហានិភ័យខ្ពស់ណាស់ សម្រាប់ប្អូន ក្នុងការចម្លង វិរុសកូវិត 19 អញ្ចឹងយើងមិនត្រូវ នៅទីតាំងដែលបិទជិតនោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ទៀត ប្រជាពលរដ្ឋត្រូវបន្តចូលរួម អនុវត្តកាត់បន្ថយ ការធ្វើដំណើរ ប្រសិនបើមិនមាន ការចាំបាច់ទេ គឺយើងមិនគួរ ធ្វើដំណើរទៅទីនោះទេ ដែលយើងមិនដឹងពិតប្រាកដ ច្បាស់លាស់។ សូមឲ្យប្រជាពលរដ្ឋចូលរួម សស្រាក់សស្រាំ ក្នុងការអនុវត្តន៍ វិធានការ ដាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងសុខាភិបាល ហើយការចូលរួម វិធានការបានត្រឹមត្រូវ វាជាចំណែកមួយ ក្នុងការបង្ក្រាប និងការទាញថយក្រោយ នៃល្បឿន ការចម្លងវីរុស covit-19 ។

ទន្ទឹមនឹងនោះ សូមឲ្យទីតាំង មុខ នឹងបើកដំណើរការ នេះ ត្រូវពិចារណាឱ្យបានហ្មត់ចត់ ត្រៀមលក្ខណៈ ក្នុងការការពារ រួចរាល់មុននឹងបើក ដំណើរការទីតាំងរបស់ខ្លួន។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 នេះ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវិត 19 សរុបចំនួន 63,615 នាក់ ក្នុងនោះអ្នកជាសះស្បើយ សរុបចំនួន 55,365 នាក់ និងអ្នកស្លាប់ចំនួន 986 នាក់៕

ប្រភព វិទ្យ្ជជាតិ កម្ពុជា