ឯកឧត្តម ប៉ុលលឹម ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ បានមានប្រសាសន៍ ក្នុងពីធីសំណេះ សំណាល ជា១ក្រុមប្រឹក្សា ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ខេត្តបាត់ដំបងនៅ មហោស្រព ស្ទឹងសង្កែ កាលពីថ្ងៃទី១៥ ខែមិនា បានក្នុងពិធីសំណេះសំណាល បង្ហាញថាការពង្រឹងការអនុវត្ត តួនាទី ភារកិច្ច ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ការផ្តល់សេវារដ្ឋបាល ការប្រើប្រាស់ មូលនិធិអភិវឌ្ព្បន៍ ឃុំ សង្កាត់ និងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ឯកឧត្តមរលឹក ដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ លើការចុះបញ្ជីអត្រា នុកូលដ្ឋានមាន កើត ការ និងស្លាប់ ពិសេសបញ្ហាប្រ ឈមដែលកើតមាន ក្នុងការងារ ដូចជាបញ្ហា សុំកែអក្ខរាវិរុទ្ធ ឈ្នោះក្នុងគ្រួសារ របស់ប្រជាពលរដ្ឋ យើងរួមគ្នាដោះស្រាយ ទៅតាមច្បាប់ ធ្វើយ៉ាងណាឲ្យ ការងារនេះ ប្រព្រឹត្តទៅដោយ ភាពរលូនសម្រាប់ ប្រជាពលរដ្ឋយើង។
អត្ថបទ៖ លោក ញ៉ែម ចាន់