ការរាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ និង ​តួនាទី​គណៈកម្មការ​ស្ត្រី ​និង​កុមារ​

ពេល​មាន​អំពើហិង្សា​ក្នុង​គ្រួសារ កើតឡើង សង្កេតឃើញ ប្រជាពលរដ្ឋ​ខ្លះ មិនបាន​រាយការណ៍​ព​ល​រដ្ឋ​ខ្លះទៀត​ក៏បាន​រាយការណ៍ ទៅកាន់​អា​ជ្ងា​ធរ​មូលដ្ឋាន ជាពិសេស​ គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​ស្ដ្រី និង កុមារ មាន​តួនាទី​សំខាន់​ដើម្បី​ប្រឹក្សា​ជួយ​ដល់​ស្ដ្រី​រងគ្រោះ ។

អ្នកនាង ស ហ រស់នៅ​សង្កាត់​ព្រែក​ព្រះស្ដេច ហើយ ជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្ទាល់​បាន​ប្រាប់ថា​៖ ខាងគណៈកម្មាធិការ​ទទួល​បន្ទុក​ការ​ស្ដ្រី និង កុមារ​ឃុំ មានការ​យកចិត្តទុកដាក់​ចំពោះ​ស្ដ្រី មានការ​ប្រឹក្សា​យោបល់ និង ធ្វើការ​ស​ម្រួ​ប​សម្រួល ចំពោះ​បញ្ហា​យើង ហើយ​មាន​ពាក្យសំដី​សមរម្យ និង គ្មាន​ការបង្ខិតបង្ខំ​ឲ្យ​បង់ប្រាក់​ឡើយ ។​

ចំណែកឯ លោកស្រី អឿ គឹម​ស្រ៊ា​ន គណៈ​ក​ម្មា​ទទួលបន្ទុក​កិច្ចការ​ស្ដ្រី និង កុមារ​សង្កាត់​ព្រែក​ព្រះស្ដេច​បាន​មាន​ប្រសា​ស​ន៏​ថា​៖ គក​នក មាន​តួ​នារី​សំខាន់​ក្នុង​ការជួយ​ដល់​ស្ដ្រី​រងគ្រោះ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​។ យើង​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ស្ដ្រី​រងគ្រោះ​ពី​អំពើហិង្សា​គ្រួសារ ដោយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ស​ម្រួ​ប​សម្រួល និង ចុះ​ផ្សា​ព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​សហគម​ន៏​ឲ្យ​បាន​យល់​អំពី​ផល​ប៉ៈ​ពាល់ នៃ​អំពើហិង្សារ   ​គ្រួសារ​។​

បើ​យោងតាម​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​កម្ពុជា បានផ្ដល់​ឲ្យ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ នូវ​តួនាទី​មួយ ដើម្បី​ការពារ​ស្ដ្រី និង កុមារ​ពី​អំពើហិង្សា​។ មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​ កិច្ចការ​ពារ​ជន​រង់​គ្រោះ​ឆ្នាំ ២០០៥ បាន​ចែងថា​៖ ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាច​ចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​ចាត់វិធានការ​បណ្ដោះអាសន្ន និង បង្គាប់​ឪ្យ​ជន​មុខសញ្ញា​ឈប់​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លាញ​ទ្រព្យសម្បត្តិ ចូលទៅក្នុង​ទីលំនៅ​រួម ឬ លក់​ទីលំនៅ​រួម​របស់​គ្រួសារ ឬ​ចាត់វិធានការ​ផ្សេងៗ​ទៀត ដែល​យល់ឃើញថា​ជាការ​លំបាក ។ នៅក្នុង​ករណី​ដែល​ភាគី​ដែល​ភាគី​ណាមួយ ចង់​ដាក់​ពាក្យសុំ​លែង​គ្នា គេ​អាចដាក់​ពាក្យសុំ​នេះ​ទៅកាន់​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ។​

អត្ថបទ៖ លោក ឈឿន ថៃកឿ