រមនីយដ្ឋានមួយចំនួននៅខេត្តបាត់ដំបង បន្តបើកដំណើរការទទួលភ្ញៀវមកលេង ផ្គើននឹងសេចក្តីណែនាំរបស់អាជ្ញាធរ

Phy Sok, [23.08.21 13:33]

ថ្វីត្បិត អាជ្ញាធរនិងមន្រ្តីជំនាញបានសម្រេចអោយរមនីយដ្ឋាននិងកន្លែងគោលដៅទេសចរណ៍នានា នៅក្នុងខេត្តបាត់ដំបងបិទផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ១៩នោះ រមនីយដ្ឋានមួយចំនួននៅតែបន្តទទួលភ្ញៀវ ហាក់ផ្គើននឹងបម្រាមរបស់អាជ្ញាធរ ។

ភ្ញៀវទេសចរណ៍ដែលនាំគ្រួសារទៅលេងកំសាន្តនៅចុងសប្តាហ៍នេះ បាននិយាយថា រមនីដ្ឋានទេសចរណ៍ មួយចំនួនឃើញនៅបើកទទួលភ្ញៀវមកទទួលទាន និង លេងទឹកកំសាន្តធម្មតា ដូចជា ម្តុំ រមនីដ្ឋាន ស្ទឹងថ្វាក និង នៅកន្លែងកំសាន្តមួយចំនួនទៀតនៅឆ្ងាយៗពីក្រុង ។

អ្នកស្រី នី សុគន្ធ តំណាងម្ចាស់រមនីដ្ឋានមួយកន្លែងនៅស្ទឹងថ្វាក បានអោយដឹងថា បច្ចុប្បន្ន នេះភ្ញៀវមក កំសាន្តមួយថ្ងៃ ៣ទៅ៥កញ្ចុះ ពិសេសថ្ងៃ សៅរនិងអាទិត្យមានភ្ញៀវមកលេងច្រើន។

អ្នកស្រីនិយាយថារមនីដ្ឋានរបស់គាត់បើកទទួលភ្ញៀវមកញ៉ាំអាហារនិងហែលទឹកលេងធម្មតា ពុំមាន ឃើញ មន្រ្តីណាមកហាមឃាត់នោះទេ តែកន្លងមក មានមន្រ្តីទេសចរណ៍ចុះមកអប់រំពី ការពាក់ម៉ាស់ បាញ់អាកុល និង ការរក្សាគម្លាត និង អប់រំពីសុវត្ថិភាពទេសចរណ៍ ជាដើម ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ ។

មិនមែនតែកន្លែងនេះមួយទេ នៅមានរមនីដ្ឋានដ្ឋាន រឺ កន្លែងគោលដៅទេសចរណ៍មួយ ចំនួនទៀតនៅ បើកទទួលភ្ញៀវមកញ៉ាំអាហារនិងលេងកំសាន្តផងដែរ ។

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែសីហាបានអោយដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល មន្ទីរទេស ចរណ៍ខេត្តស្នើរសុំម្ចាស់រមនីដ្ឋាន និង អាជីវករតាមគោលដៅទេសចរណ៍នានា ក្នុងខេត្ត បាត់ដំបង មេត្តាផ្អាកដំណើរការជាបណ្ណោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ខែសីហា ដល់ថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២១ ។ បើសិនក្នុងករណីម្ចាស់អាជីវកម្ម មិនអនុវត្តន៍តាមសេចក្តី ជូនដំណឹងនេះ និងប្រឈមចំពោះមុខច្បាប់៕ អត្ថបទ ភី សុខ