ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បញ្ចប់ជាស្ថាពរ នៃកិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ សួស្ដី សិទ្ធិទទួលព័ត៌មាន

Mot Voyho, [29.09.21 10:36]

រុមការងារជំនាញផ្នែកច្បាប់ នៃក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានបញ្ចប់ជាស្ថាពរ នៃកិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន ហើយគ្រោងបញ្ជូនទៅ ទីស្ដីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ៗនេះ ដើម្បីផ្ដល់នូវសារៈប្រយោជន៍ យ៉ាងសំខាន់ក្នុងការ លើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត សុខប្រសិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ នីតិកម្ម នៃក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកញ្ញាតទៅនេះ បានដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន ជាមួយឯកឧត្តម ជីវសុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីបច្ចេកទេសច្បាប់ តាមរយៈ ប្រព័ន្ធវីដេអូ ក្នុងគោលបំណង ពិភាក្សាបញ្ចប់ រវាងក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន ទាំងលើសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន លើបទប្បញ្ញត្តិ ទាក់ទងនឹងអន្តរប្បញ្ញត្តិ។

ឯកឧត្តមបានបញ្ជាក់ទៀតថា កន្លងមក ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានពិភាក្សាគ្នា ជាច្រើនលើកមកហើយ ដើម្បីផ្លាស់ប្ដូរយោបល់គ្នា។ បន្ទាប់ពីអង្គប្រជុំ បានពិភាក្សាគ្នារោយមក អង្គប្រជុំបានសម្រេច ឯកភាពបញ្ចប់ជាស្ថាពរ នៃកិច្ចពិភាក្សាលើ សេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន រវាងក្រសួងទាំងពីរនេះ។

ឯកឧត្តមមាសសុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំ នេះ ក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ បានឯកភាពគ្នា និងរៀបចំរបាយការណ៍ អំពីលទ្ធផលទាំងស្រុង ឲ្យរដ្ឋមន្ត្រីក្រសួងទាំងពីរ ពិនិត្យនិងសម្រេច មុននឹងបញ្ជូនទៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ច្បាប់ទទួលបានព័ត៌មាននេះ គឺបានផ្ដល់ផលប្រយោជន៍ យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែ អ្នកសារព័ត៌មាននោះទេ គឺបុគ្គលគ្រប់រូប និងមានសិទ្ធិសេរីភាព នៅក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ នឹងអាចស្នើសុំ ព័ត៌មានពីស្ថាប័នសាធារណៈ បាន ដើម្បីជាប្រយោជន៍ សម្រាប់ប្រើប្រាស់ នៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃផងដែរ៕ ប្រភព ក្រសួង ព័ត៌មាន