ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ សង្កាត់​ទួល​តា​ឯក​

ថ្មីៗ​នេះ សង្កាត់​ទួល​តា​ឯក នៃ​ក្រុង​បាត់ដំបង កំពុង​មានការ​អភិវឌ្ឃន៍​ជា​ភាគច្រើន​ដូចជា សេវាសាធារណៈ សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព ជាពិសេស​ការធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ និង ផ្លូវ​ក្រួស​ក្រហម ជាដើម​ក្នុង​សង្កាត់ ។ ការ​អភិវឌ្ឃន៍​ទៀត សោត ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​ជាង​មុន តែ​ក៏​នៅមាន​ភូមិ​មួយចំនួន ខូចខាត​នៅឡើយ​។​

ជា​ពលរដ្ឋ​មួយរូប​មាន​អាយុ​២៣​ឆ្នាំ រស់នៅ​សង្កាត់​ទូល​តា​ឯក អ្នកនាង ពេជ្រ បាន​ប្រាប់ថា​៖ ឥឡូវនេះ​មាន​ផ្លូវ​ចាក់​ប៊េ​តុង​ល្អ​ស្អាត​ជាង​មុខ មាន​រៀបចំ​ប្រពន្ធ​លូ​ផងដែរ ដោយមាន​ថវិកា​របស់​រដ្ឋ និង ប្រជាពលរដ្ឋ​ផងដែរ ។​

ចំនែកឯ កញ្ញា​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​អូរ​តា​គាំ​២ បាន​ប្រាប់ថា​៖ ផ្លូវ​ភូមិ​កញ្ញា ទើបតែ​ធ្វើ មាន​ភាពល្អប្រសើរ​ជាង​មុន តែ​ភូមិ​ផ្សេង​មិនដឹងថា​ធ្វើ ឬក៏​អត់​នោះទេ​។

​កញ្ញា ស្រី​តូច នៅ​សង្កាត់​ទួល​តា​ឯក បាន​លើកឡើងថា​៖ ផ្លូវ​នៅ​សាកលវិទ្យាល័យ ស៊ី យូ អេស (CUS) មាន​ជង្ហុក​ច្រើន​លំបាក ក្នុងការ​ធ្វើដំណើរ​ទៅមក​។

​បញ្ហា​នេះ​ លោក សំរិត ឆន ចៅសង្កាត់​ទួល​តា​ឯក បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង កាលពី​ថ្ងៃ ច័ន្ទ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​ថា​៖ ចំពោះ​បញ្ហា​ផ្លូវ​នៅ​តំបន់​សាកលវិទ្យាល័យ ស៊ី យូ អេស ពិតជា​មានការ​លំបាក​មែន ចំពោះ​ការធ្វើដំណើរ​ទៅមក​របស់​ពលរដ្ឋ អា​ជ្ងា​ធរ​សង្កាត់ ក៏បាន​ត្រៀម​រៀបចំ​ស្នើសុំ​ហើយ​នៅ​គម្រោង​សង្កាត់ ចំពោះ​ថវិកាជាតិ នៅ​ឆ្នាំ​២០២០ ខាង​មុននេះ ដើម្បី​រៀបចំ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែរ​នេះ​ឡើងវិញ​។​

យ៉ាងណាក៏ដោយ ទាមទា​ឲ្យ​អា​ជ្ងា​ធ​រពាក់​ព​ន្ធ័​យកចិត្តទុកដាក់​បន្ថែម​ទៀត នៅក្នុង​សហគម​ន៏​លើ​ការស្ថាបនា​ផ្លូវ ក្នុងភូមិ​ណា ជា​តម្រូវការ​របស់​ព​ល​រដ្ឋ ដែល​កំពុង​ជួប​ការលំបាក​នោះ​។​

​អត្ថបទ៖ លោក ឈឿន ថៃកឿ