ព្រឹកនេះ សម្ដេចធិបតី អញ្ជើញប្រកាសដាក់ឲ្យ អនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្ដប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥

ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរ ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យ អនុវត្តផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្ដប់ សុខភាពជាសកល នៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥។

ការគ្របដណ្ដប់ សុខភាពជាសកល (គ-ស-ស-) ជាការប្ដេជ្ញារបស់ ប្រទេសនានា ក្នុងពិភពលោក ដែលជាសមាជិក នៃអង្គការ សុខភាពពិភពលោក ក្នុងគោលបំណង ផ្ដល់សេវាថែទាំសុខភាព ដែលមានគុណភាព ប្រកបដោយ សមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈម ផ្នែកហិរញ្ញវត្ថុ។

ការប្ដេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូល ទៅក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព( គោលដៅទី ៣ ស្ដីពីការធានា ឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់ សុខុមាលភាព សម្រាប់ពលរដ្ឋគ្រប់វ័យ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ-ស-ស- ជាធាតុស្នូល នៅក្នុងឯកសារយុទ្ធសាស្ត្រ ប្រកបដោយ គោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី ៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រ សុខាភិបាល ឆ្នាំ ២០០៨-២០១៥ និង ២០១៦-២០២០ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ២០១៦-២០២៥ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២២-២០២៣៕ ប្រភព APP