​លោក​រ៉ុង​ឈុន​ត្រូវ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​

(​ព័ត៌មាន​បឋម​)​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ញុះញង់ ឲ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។​

​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នា​យប់​ថ្ងៃទី​៣១​កក្កដា​ថា លោក រ៉ុង ឈុន ពិតជា​ត្រូវបាន​ចាប់​ខ្លួន​មែន ទាក់ទង​នឹង​ការ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន ដែល​ជា​បទល្មើស​ជាក់ស្តែង គឺ​បទល្មើស​ញុះញង់​បង្ក​ឲ្យមាន​ភាព វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក គុជ គឹម​ឡុង បានបញ្ជាក់​ថា បច្ចុប្បន្ន លោក រ៉ុង ឈុន ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាមច្បាប់​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ជូន​ព័ត៌មាន​លំអិត​នាពេល​ក្រោយ​៕