ក្រសួងព័ត៌មាន កំពុងពិនិត្យលទ្ធភាព ក្នុងការត្រៀមរៀបចំ វេទិកាតុមូល និពន្ធនាយក សារព័ត៌មានលើកទី 13 ដែលគ្រោងធ្វើភ្ជាប់ជាមួយ កិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប នាខែវិច្ឆិកា

Mot Voyho, [03.08.21 09:58]

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននៅនាំនិងជំរុញ ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ រៀបចំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប និងក្រសួងព័ត៌មាន ឱ្យពិនិត្យអំពីលទ្ធភាព ក្នុងការត្រៀមរៀបចំ វេទិកាតុមូល និពន្ធនាយកសារព័ត៌មាន លើកទី 13 ដែលគ្រោងធ្វើភ្ជាប់ជាមួយ កិច្ចប្រជុំកុំពូលអាស៊ីអឺរ៉ុប លើកទី 13 ដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខនេះ។ នេះបើយោងតាម ការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងឱកាសនៃកិច្ចប្រជុំ ប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈកិច្ចប្រជុំ តាមប្រព័ន្ធជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី 2 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ។

ឯកឧត្តមខៀវកាញារីទ្ធ បានណែនាំដល់ក្រុមការងារ ដែលទទួលបន្ទុករៀបចំ កិច្ចការងារនេះ ធ្វើយ៉ាងណាឱ្យពិនិត្យ លទ្ធភាពនៅក្នុង ការរៀបចំ វេទិកាតុមូល តាមប្រព័ន្ធអនឡាញ ឲ្យបានល្អ និងមានគុណភាព ដើម្បីកុំឲ្យមានភាពរអាក់រអួល។ ឯកឧត្តមក៏បានស្នើដល់ក្រុមការងារ ត្រូវរកទីកន្លែង ធ្វើជីទីតាំង មណ្ឌលព័ត៌មាន សម្រាស់រៀបចំ ជាវេទិការសាធារណៈ ដោយមានការចូលរួម រវាងអ្នកសារព័ត៌មាន ក្នុងស្រុក និងអ្នកសារព័ត៌មាន ជានិពន្ធនាយក នៃប្រទេសជាសមាជិក អាស៊ីអឺរ៉ុបផងដែរ។ ឯកឧត្តមក៏បានជំរុញដល់ ក្រុមការងារ ទាំងអស់ត្រូវធ្វើ កិច្ចសហការសាមគ្គីគ្នា ក្នុងការត្រៀមរៀបចំ ឲ្យបានល្អ ព្រោះវាជាកិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី 13 ក៏ដូចជារៀបចំ ព្រឹត្តិការណ៍អមផ្សេងៗ រួមទាំងវេទិកា និពន្ធសាធារណៈ ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំ ប្រចាំសប្តាហ៍នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយ TikTok ដែលជាប្រព័ន្ធបណ្ដាញ សង្គមថ្មី ដើម្បីធ្វើការផលិត ការអប់រំ និងជាវីដេអូ ក្លឹបផ្សេងៗ ស្ដីពីការប្រយុទ្ធប្រឆាំង ជំងឺកូវិត 19 ជូនប្រជាពលរដ្ឋ បានកាន់តែយល់ នឹងច្បាស់បន្ថែមទៀត ដើម្បីការពារខ្លួន ឱ្យចៀសផុតពី ការឆ្លង នៃជំងឺកូវិតនេះ៕ ប្រភព AKP