អភិបាលស្រុកជាស្ត្រីត្រូវបានប្រកាសចូលកាន់តំណែងនៅស្រុករុក្ខគីរីខេត្តបាត់ដំបង ដោយមានការចូលថ្នាក់ពីថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័ននានាជុំវិញខេត្តកាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ក្នុងអនុក្រិតតែងតាំងដែលប្រគល់ជូនអភិបាលស្រុកថ្មី ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបងនោះបានបញ្ជាក់ថា លោកស្រី ប៊ិន បូឡែន ឋានន្តរស័ក្តិ ថ្នាក់លេខ ៦ ឱ្យ កាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះលោកស្រី ប៊ិន បូឡែន អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី បានឡើងអាន សេចក្តី ប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងអនុវត្តតួនាទី ភារកិច្ច ដោយត្រូវ មាន សាមគ្គីភាព ផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សង្គម នៅមូលដ្ឋានស្រុកផងដែរ៕