មន្ទីរ​រៀបចំ​ដែនដី បាត់ដំបង​៖ គ្រោង​អញ្ជើញ​ម្ចាស់​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់

​មន្ត្រី​ជំនាញ​ដីធ្លី​ខេត្តបាត់ដំបង គ្រោង​នឹង​អញ្ជើញ​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍ និង​អាជ្ញាធរ ពាក់ព័ន ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ ស្នើសុំ​អភិវឌ្ឍន៍​ដី ខាង​ពេល​ខាងមុខនេះ ដើម្បី​ធានា​ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍ ឱ្យស្រប​តាមច្បាប់ ។ ការលើកឡើង​បែបនេះ នៅ​ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក បាត់ដំបង ។​

លោក ម៉ុក សុផាន់​ណា​រ៉ា ប្រធានការិយាល័យ រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង​សុរិយោដី ខេត្តបាត់ដំបង បាន​ប្រាប់ថា មន្ទីរជំនាញ គ្រោង នឹងធ្វើ​ការអញ្ជើញ ម្ចាស់​ក្រុមហ៊ុន គម្រោង​ដី​ឡូ​តិ៍ និង​អាជ្ញាធរ​ពាក់ព័ន ដើម្បី​មក​ស្វែងយល់​អំពី​ផ្លូវច្បាប់ ទាក់ទង ការអភិវឌ្ឍន៍​គម្រោង​ដី​ឡូ​តិ៍​របស់ខ្លួន​ដើម្បី ឱ្យស្រប​តាមច្បាប់ ។

លើសពីនេះ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា សូម​អ្នកទិញ​គម្រោង​ដី​ឡូ​តិ៍ ធ្វើការ​ពិនិត្យ ឱ្យបាន​គ្រប​ជ្រុងជ្រោយ ផ្នែក​ផ្លូវច្បាប់ ដូចជា ប្លង់​កម្ម​សិទ្ធ ជា​ឈ្មោះ​នរណា ប្លង់​នោះ​មាន​ជាប់​បន្ទុក​ឬទេ ។ ម្យ៉ាងទៀត លោក​ថា ដើម្បីឱ្យ​កាន់តែច្បាស់ អ្នកទិញ​អាច​សួរ​ព័ត៌មាន មន្ត្រី​ជំនាញ នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​ផងដែរ ។​

អត្ថបទ៖ លោក ញ៉ែម ចាន់​