ធនាគារ​អភិវឌ្ឍ​ន៏​ជនបទ​និង​កសិកម្ម​ជំរុញ​ឲ្យ​ក្រុមហ៊ុន​និង​រោង​ម៉ាស៊ីន​ទាំងអស់​បន្ត​ទិញស្រូវ​ពី​កសិករ​ក្នុង​តំលៃ​ទីផ្សារ​

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​ទាំងអស់​បន្ត​ទិញស្រូវ ពី​កសិករ​ក្នុង​តំលៃ​សមស្រប​ទៅ​និង​ទីផ្សារ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​និង​ជួយ​ការផ្គត់ផ្គង់​កសិផល​ស្រូវ​អង្ករ​នៅ​កម្ពុជា​អោយមាន​និរន្ត​ភាព​។​

​ធនាគារ​អភិវឌ្ឍ​ន៏​ជនបទ​និង​កសិកម្ម​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ស្រូវ​លក់​ទាំងអស់​សូម​ទំនាក់ទំនង​មក​បណ្តាល​ក្រុមហ៊ុន​ចំនួន​៤​ដូចជា​:
១៖ ក្រុមហ៊ុន ខ្មែរ ហ្វ៊ូត គ្រុប ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៨៨២ ២២២ /០៨៩ ៣៣៣ ៤៣១ និង​អាស័យដ្ឋាន​ស្ថិតនៅ​៖ ភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​និង ភូមិ​ព្រៃទទឹង ឃុំ​ព្រះ​និព្វាន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

២៖ រោង​ម៉ាស៊ីនកិនស្រូវ ឈុន ធំ ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៧៦២ ៩៩៩ /០៩០ ៧៦២ ៩៩៩ និង​អាស័យដ្ឋាន​ស្ថិតនៅ​៖ ផ្ទះ​លេខ​០៣ ផ្លូវជាតិ​លេខ​១១ ភូមិ​ស្វាយ​អន្ទរ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​-​អន្ទរ ខេត្ត​ព្រៃវែង​។​

៣៖ រោង​ម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៩៤៧ ៧៧៦ /០៦៨ ៤៥៩ ៩៩៩ និង​អាស័យដ្ឋាន​ស្ថិតនៅ​៖ ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​១១ ភូមិ​ឯ​ករាម ឃុំ​ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។​

៤៖ រោង​ម៉ាស៊ីនកិនស្រូវ យី ពៅ ដែល​មាន​លេខ​ទូរស័ព្ទ​០១២ ៨៦៨ ៧៦៦ /០១៦ ៨៧៦ ២៦៣ និង អាស័យដ្ឋាន​ស្ថិតនៅ​៖​ផ្ទះ​លេខ​១១២ ផ្លូវ​លេខ​១១ ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​ការជំរុញ​របស់​ធនា​គារ​អភិវឌ្ឍ​ន៏​ជនបទ​និង​កសិកម្ម បែបនេះ បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២០ បានប្រកាសឲ្យ​ផ្អាក​ការនាំចេញ ស្រូវ និង​អង្ករ​ស ជា​បណ្តោះអាសន្ន​ទៅ​បរទេស ចាប់ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០ ម៉ោង​២៣៖៥៩ នាទី ត​ទៅ​ក្នុង​គោលបំណង​ដើម្បី​ធានា បាន​សន្តិសុខ​ស្បៀង ក្នុង​កាលៈ ទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19៕
@Phy sok​