សម្តេច​ក្រឡាហោម​និង​លោកជំទាវ ផ្តល់​ស័ង្កសី ជាង​៣០០០​សន្លឹក និង សម្ភារៈ សម្រាប់​ទប់ស្កាត់ កូវី​ដ​១៩ ដល់​ក្រុង ស្រុក​ទាំង​១៤ ក្នុង​ខេត្ត​បាត់ដំបង​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានប្រគល់​ស័ង្កសី ជាង​៣០០០ សន្លឹក ព្រមទាំង​ធុង​បាញ់ថ្នាំ ទឹក​ថ្នាំ​សម្លាប់​មេរោគ និង​ឧបករណ៍​វាស់​កំដៅ ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក ទាំង​១៤ ក្នុង​ខេត្ត​បាត់ដំបង​។​

​ពិធី​ប្រគល់​នេះ​ធ្វើ​នៅ​សាលាខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី ២៤​ខែ​មេសា ឆ្នាំ ២០២០ ។​