សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអ៊ីអន១ និងឡើងចុះខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីកូវីដ១៩នៅផ្សារអ៊ីអន១ ដែលស្ត្រីម្នាក់នោះ ក៏បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ។

សម្ដេចតេជោ បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩។ ចំពោះស្ត្រីដែលរកឃើញកូវីដ១៩នោះ មិនមែនជាអ្នកមកពីបរទេសឡើយ៕