ស្រុក​សំពៅ​លូន​រង​ខ្យល់​កន្ត្រាក់​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ត្រូវ​រងគ្រោះ​ ​


ប​ច្ច​ប្បន្ន​គ្រោះធម្មជាតិ​បានធ្វើអោយ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដូចជា​ភាពរាំងស្ងួត ខ្យល់​កន្ត្រាក់​ជាដើម ។ ជាក់ស្តែង​ពលរដ្ឋ​នៅ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ជាង​១០០​គ្រួ​សារបាន​រងគ្រោះ​ដោយសារ​កន្ត្រាក់ កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​កន្លងទៅ ។​

​ធ្វើអោយ​រលំ​ទាំងស្រុង​៩​ខ្នង​ផ្ទះ ប៉ើង​ដំបូល ស​ង្ក័​សី​ទាំងស្រុង​២៦​ខ្នង ,​ប៉ើង​ដំបូល​ស​ង្ក័​សី មួយ​ចំហៀង ១៦​ខ្នង​និង​ប៉ើង​ដំបូល​ស​ង្ក័​សី​ចាប់ពី​១០​សន្លឹង​ឡើង ១១០​ខ្នង ស្ថិតក្នុង​ភូមិ​ចំនួន​១១ ឃុំ​ចំនួន ៥​។​ ក្នុងនោះ​មាន​៖ ១.​ឃុំ​សន្តិភាព ចំនួន ១២៤​គ្រួសារ / ២.​ឃុំ​សិរី​មានជ័យ ចំនួន​២២​គ្រួសារ​/៣.​ឃុំ​ជ្រៃ​សីមា ចំនួន​១១​គ្រួសារ ៤.​ឃុំ​តា​ស្តា ចំនួន ៣​គ្រួសារ​/៥.​ឃុំ​អង្គរ​បាន ចំនួន​១​គ្រួសារ ក្នុង​វេណ​វត្ត​អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

ក្នុងនេះ​លោក សួន សែន មេឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន បាន​ប្រាប់ថា​៖ សំរាប់​ឃុំ​សន្តិភាព​មាន​ភូមិ​ចំនួន​៣​រង​ការខូចខាត​សរុប​មាន​១២៤​គ្រួសារ​។ ហើយ​កាលពី​ថ្ងៃ​រដ្ឋបាលខេត្ត​និង​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង​បាន​ចុះទៅ​ចែក​អំណោយ​ផ្ទាល់​ដល់​ពលរដ្ឋ​ដែល​រង​ការខូចខាត​ទូទាំង​ស្រុក ។​ លោក​បន្តថា​៖ គ្រោះ​ខ្យល់​កន្ត្រាក់​នេះ​បានធ្វើ​បើ​ង​ស័ង្កសី​ដំបូលផ្ទះ​ចំនួន ហើយ​ឃុំ​មិនបាន​ជួយ​គាត់​នោះទេ សំរាប់​អ្នក​ធូ​ធារ​គេ​ទិញ​ជួសជុល​ខ្លួនឯង ហើយ​អ្នក​ខ្វះខាត​ត្រូវ​រងចាំ​ពេល​បន្តិច​ក្នុងការ​ជួសជុល ។​

​សូមបញ្ជាក់ថា​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ និង​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អង្គការ​មនុស្ស​ចាស់​ក​ម្ពុ​ជា​ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ និង​ចែក​សម្ភារៈ​មួយចំនួន​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​រងគ្រោះ​ផងដែរ ។​
​សម្ភារៈ​ត្រូវ​ផ្តល់ជូន​ក្នុង​០១​គ្រួសារៗ​ទទួលបាន​អំណោយ​រួមមាន​៖
​អង្ករ ២៥ គីឡូក្រាម ,​មុង ១ មុង
​ភួយ ១ ភួយ , ប្រេងកូឡា ២ ប្រអប់
​សាប៊ូម្សៅ (​ចំណុះ​១kg)១​កញ្ចប់ ,​ទឹកត្រី ៦ ដប
៧ ទឹក​បរិ​សុ​ទវី​ឃែ​រ​ចំណុះ ១៥០០ml ១ យូរ
​និង​ថវិកា​មួយចំនួន​ផងដែរ​។​
​សូមបញ្ជាក់​៖​អង្ករ​,​មុង​,​ភួយ ,​ប្រេងកូឡា សាប៊ូម្សៅ ,​ទឹកត្រី ជា​អំណោយ​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា ,​ទឹក​បរិ​សុ​ទវី​ឃែ​រ​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដោយឡែក​ថវិកា​ជា​អំណោយ​របស់​រដ្ឋបាលខេត្ត​បាត់ដំបង​។​

អត្ថបទ​៖ កញ្ញា ឌិន មករា​