ក្រសួងអប់រំ និងជ្រើសរើសគ្រូបង្រៀន កម្រិតបឋមសិក្សា និងគ្រូមត្តេយ្យសិក្សា ជាង 1700 នាក់

Mot Voyho, [05.08.21 14:57]

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា ក្នុងឆ្នាំ 2021 នេះ ក្រសួងមាន គម្រោង ជ្រើសរើសគ្រូបង្រៀន បឋមសិក្សា ចំនួន 1514 នាក់ ក្នុងនោះតាមប្រព័ន្ធបណ្ដុះបណ្ដាល ដប់ពីរបូកពីរ ជំនាន់ទី 39 ចំនួន 1214នាក់ និង 12 + 4 ជំនាន់ទី 3 ចំនួន 300 នាក់ និងគ្រូមត្តេយ្យសិក្សា ដប់ពីរបូកពីរ ជំនាន់ទី 34 ចំនួន 200នាក់ ដោយបណ្ដុះបណ្ដាល រយៈពេល 2 ឆ្នាំ និង 4 ឆ្នាំ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នៅតាមវិទ្យាស្ថាន គរុកោសល្យ សាលាករុកោសល្យ និងវិក្រឹតការខេត្ត និងសាលា មធ្យមសិក្សា គរុកោសល្យមត្តេយ្យ មជ្ឈឹម។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សម្រាប់បេក្ខជន ដែលមាន បំណង ដាក់ពាក្យប្រលង សូមទាញយកពាក្យ htt ps://bit,ly 3si Iyhd ដែលផុតកំណត់ទទួលពាក្យ ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2021 សម័យប្រលង ថ្ងៃទី 14 ខែតុលា ឆ្នាំ 2021។ ក្រសួងអប់រំបានបញ្ជាក់ថា លក្ខខណ្ឌជ្រើសរើស ត្រូវមានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ ហ្នឹងមិនទាន់មានការងារ ក្នុងក្របខណ្ឌរដ្ឋ ត្រូវមានកម្រិតវប្បធម៌ ចាប់ពីសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ ឬសញ្ញាបត្រ ដែលមានតម្លៃ សមមូល ឡើងទៅ នឹងមានអាយុចាប់ពី 16 ដល់ 25 ឆ្នាំ គិតដល់ត្រឹមថ្ងៃ ទី 14 ខែតុលា ឆ្នាំ 2021។ ចំពោះគ្រូជាប់កិច្ចសន្យា ឬអតីត គ្រូជាប់កិច្ចសន្យា អាយប្រលងចូលក្របខណ្ឌបាន ដោយដាក់ពាក្យ សុំចុះឈ្មោះ ប្រឡងជ្រើសរើស គ្រូបឋមសិក្សា និងគ្រូមត្តេយ្យសិក្សា តាមរាជធានីខេត្ត និងតាមលក្ខខណ្ឌ ជ្រើសរើស ដូចបេក្ខជនដទៃទៀត៕ ប្រភព វិទ្យុជាតិ